adverise with khmeread Lee sang yoon uee

Lee Sang Yoon ស្វែងរកការគាំទ្រពីអ្នកគាំទ្រ បន្ទាប់ពីទំនាក់ទំនងស្នេហាត្រូវបានប្រកាសជាសាធារណៈ

          កាល​ពីដើម​សប្តាហ៍​នេះ ទំនាក់ទំនង​ស្នេហា​របស់​តារា​ភាព​យន្ត Lee Sang Yoon និង​តារា​ចម្រៀងស្រី Uee សមាជិក​របស់​ក្រុម​ចម្រៀង After School ត្រូវ​បាន​ប្រកាស​ជា​សាធារណៈ​។ ទីភ្នាក់ងារ​របស់ Lee Sang Yoon និង Uee បាន​បញ្ជាក់​ថា តារា​ទាំងពីរ​នេះ​បាន​ចាប់ផ្តើម​ទាក់ទង​គ្នា​កាល​ពីដើម​ឆ្នាំនេះ​ បន្ទាប់ពី​ជួប​គ្នា​ក្នុងពិធីជួបជុំមួយ។

          កាលពីថ្ងៃអាទិត្យ Lee Sang Yoon បាន​បង្ហោះ​សាររបស់ខ្លួន​ថា “កាល​ពី​សប្តាហ៍​កន្លងទៅនេះ ហាក់ដូចជា​មមាញឹក​មែនទែន។ ខ្ញុំ​ដឹងថា មនុស្ស​ជា​ច្រើន​មាន​ការភ្ញាក់ផ្អើល​។ វាពិតជា​គួរឲ្យ​ភ្ញាក់ផ្អើល​សម្រាប់អ្នក​ដែល​ខ្វល់​ខ្វាយ​ចំពោះ​ខ្ញុំ ហើយ​ខ្ញុំសូមអភ័យ​ទោស​ចំពោះ​ព័ត៌មាន​ភ្លាមៗ​។ ខ្ញុំជឿជាក់ថា អ្នក​ទាំងអស់​គ្នា​បាន​ឮរឿងនេះហើយ ប៉ុន្តែ​ខ្ញុំ​កំពុង​មាន​ទំនាក់ទំនង​ស្នេហា​ដ៏ផ្អែមល្ហែម​ជាមួយ​តារា​ស្រី Uee ។

          Lee Sang Yoon បាន​សារភាព​ថា “​មាន​មនុស្ស​ជាច្រើន​ដែល​បារម្ភ​អំពី​ផល​ប៉ះពាល់​មក​លើ​ទំនាក់ទំនង​សាធារណៈ ទោះបីជា​យ៉ាង​ណាក្នុង​នាមជា​តារា​ម្នាក់ ខ្ញុំ​មិនចង់​លាក់​បាំង​ការពិតដែល​ថា ខ្ញុំ​ទាក់ទងមនុស្ស​ម្នាក់ដែលខ្ញុំ​ពិត​ជា​ស្រ​ឡាញ់​​។ ខ្ញុំសង្ឃឹម​ថា អ្ន​កអាច​យល់​បាន​។ ខ្ញុំ​ដឹង​ថា វាហាក់​ដូចជា​អាត្មានិយម​បន្តិច​ហើយចំពោះ​ខ្ញុំ​ដែលនិយាយបែបនេះ ប៉ុន្តែខ្ញុំពិតជា​ចង់បាន​ការ​គាំទ្រ​ពី​អ្នក​គាំទ្រ​របស់​ខ្ញុំ”៕

adverise with khmeread
ប្រភព៖ viki

អ្នកនឹងចូលចិត្ត

មតិយោបល់