adverise with khmeread Index

ម្ចាស់ឡាន Mercedes ឈ្មោះ កែវ រតនា គំរាមបាញ់អ្នកកាសែត

ភ្នំពេញ​ ៖ លោក ឱម យ៉ិនទៀងប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយមានប្រសាសន៍ថាជុំវិញ​ករណី ម្ចាស់​រថយន្ត​Mercedesស្លាកលេខភ្នំពេញ2F-9199 ដែលដក​កាំភ្លើង​ភ្ជង់​គំរាម​បាញ់​អ្នកកាសែត​ក្នុង​ស្រុក​ម្នាក់ គឺឈ្មោះកែវ រតនា។
    ចំណែកលោកកែវ រតនាវិញបានអះអាងថា រថយន្តរបស់លោកបានលក់ទៅឲ្យឈ្មោះសរ ប៊ុនគីម ភេទប្រុសអាយុ៤០ឆ្នាំជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសស្នាក់នៅ៤៤៧អឺផ្លូវលេខ៩០០សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។
​     សូមបញ្ជាក់ថា កាលពីម៉ោង​៩​និង​៥៤​នាទី​ព្រឹក ថ្ងៃទី​២១​ធ្នូ ឆ្នាំ​២០១៥​លោកឱម យ៉ិនទៀង បាន​សរសេរ​សារ​ជា​សាធារណ​:​ថា លទ្ធផល​បាន​រកឃើញថា គឺ​ម្ចាស់​ឡាន Mercedes ឆ្នាំ​២០០០ នេះ ឈ្មោះ កែវ រតនា Keo Ratana ស្នាក់​នៅផ្ទះ​លេខ​២៦៣ ផ្លូវវេង​ស្រេង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​    លោកឱម យ៉ិនទៀង បន្តថា” យើង​មិនដឹង​ថា​ម្ចាស់​នេះ​លក់​ឱ្យ​អ្នកផ្សេង​ឬ​អត់​នោះ​ទេ ទាល់តែ​ចាត់​កម្លាំង​ទៅ​ឃ្លាំមើល​នៅផ្ទះ​នោះ​ទើប​បាន​ដឹង​"។
      អ្នកយក​ព័ត៌មាន​កាសែត​ក្នុង​ស្រុកជើងចាស់​ម្នាក់ក្នុង​លក្ខណ្ឌ​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យដឹងថា នៅ​ព្រឹក​ថ្ងៃ​២១​ធ្នូមុនពេល​កើតហេតុ​លោក​និង​ក្រុមគ្រួសារ​ដែល​មាន​គ្នា​៦​នាក់ នៅក្នុង​រថយន្ត រេ​ហ្វ ទើបតែ​ត្រឡប់​មក​ពី​បុណ្យសព​សាច់ញាតិ​នៅ​ខេត្តកំពង់ចាម ។លុះ​មកដល់​មុខ​សាលាក្រុង​ភ្នំពេញ ទិសដៅ​ពី​ជើង​ទៅ​ត្បូង ពេលនោះ ស្រាប់តែ​មាន​ម៉ូតូ​១​គ្រឿង គេច​រថយន្តក្រុង ហើយ​ក៏​ចូល​ចំណែក​ខាង​រថយន្ត​រេ​ហ្វ របស់លោក។
    រំពេច​នោះ​រថយន្ត​រេ​ហ្វ របស់​លោកក៏​បាន​គេច​រួច​ក៏​ជ្រុល​ចង្កូត​ចូល​ចំណែក​ផ្លូវ របស់​រថយន្ត មែក​សឺ​ដេស គាប់ជួន​រថយន្ត​មែក​សឺ​ដេស​បាន​បើក​មកដល់ ពេល​នោះ​ភាគី​រថយន្ត​មែក​សឺ​ដេស ក៏​បាន​ចុច​កញ្ចក់​រថយន្ត​ជេរ​និង​ស្តីឱ្យ​ភាគី​រថយន្ត​រេ​ហ្វ ដែល​ជា​អ្នកកាសែត ។
    ប៉ុន្តែ​ខាង​រថយន្ត​រេ​ហ្វ​របស់លោកក៏បាន​ឆ្លើយឆ្លងត​បវិញ ទើប​ធ្វើឱ្យ​ភាគី​រថយន្ត​មែក​សឺ​ដេស ដែល​មាន​វ័យ​ប្រមាណ​ជិត​៤០​ឆ្នាំ បាន​ដក​កាំភ្លើង​ភ្ជង់​ភាគី​រថយន្ត​រេ​ហ្វ​និង​គំរាម​រក​បាញ់​សម្លាប់ តែ​ភាគី​រថយន្ត​រេ​ហ្វ មិន​បាន​តបត​ទៀត​ទេ បន្តិច​ក្រោយមក​ភាគី​ទាំង​ពីរ​ក៏បាន​បើករថយន្ត​ចាកចេញ​ទៅ​វិញ​រៀងៗ​ខ្លួន ។​បន្ទាប់មកលោកក៏បានដាក់ពាក្យប្តឹងឲ្យសមត្ងកិច្ចចាត់ការតាមផ្លូវច្បាប់។
    ​ហេតុការណ៍​នេះ​បាន​ភ្ញាក់ផ្អើល​កាលពី​វេលា ម៉ោង​៨​និង​៤៥​នាទី​យប់​ថ្ងៃ​២០​ធ្នូ ឆ្នាំ​២០១៥ នៅតាម​បណ្តោយ​ផ្លូវ​មុនី​វង្ស សង្កាត់​ស្រះចក ខណ្ឌដូនពេញ មុខ​សាលាក្រុង​ភ្នំពេញ ៕

adverise with khmeread

មតិយោបល់