adverise with khmeread Iphone 6s quick actions 100613495 gallery

គន្លឹះ​សម្រាប់​សុវត្ថិភាព​លើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន អាន​ដល់​ចំណុច​ទី ៧ ទើប​ដឹងថា​ញាក់សាច់​!

    ​១. ត្រូវដាក់​លេខ​សម្ងាត់​លើ​ទូរស័ព្ទដៃ​ស្មា​ត​ហ្វូ​ន​របស់​អ្នកជា​និច្ច​
​    ​ការដាក់​លេខ​សម្ងាត់​គឺជា​មូលដ្ឋាន​នៃ​សុវត្ថិភាព​ដែល​ត្រូវតែមាន​ដើម្បី​ការពារ​ពី​ការ​លួច​ប្រើ​ពី​សំណាក់​ជន​ទី​បី​។​

​    ​២. ត្រូវ​ប្រាកដថា​ឧបករណ៍​របស់​អ្នក​បិទ​សោ​ដោយ​ស្វ័យប្រវត្តិ​
​    ​បើកមុខ​ងារ​មួយ​នេះ ដើម្បី​បញ្ជៀ​ស​ពី​ការប្រើ​របស់​ជន​ទី​បី​។​

​    ​៣. ដំឡើង​កម្មវិធី​សន្តិសុខ​ការពារ​សុវត្ថិភាព​
​    ​យើង​មិនមែនជា​អ្នកសរសេរ​កម្មវិធី​ឬក៏​អ្នកជំនាញ​លើ​រឿង IT ទេ ដូច្នេះ​យើង​មិនអាច​ដឹងថា​កម្ម​វី​ធី​ឬក៏​អ្វី​ជា​មេរោគ​នោះទេ​។ ដំឡើង​កម្ម​វ​ធី​កម្ចាត់​មេរោគ​មួយ ដើម្បី​ជំនួយ​ក្នុងការ​ត្រួតពិនិត្យ​លើ​ទូរស័ព្ទដៃ​អ្នក​។​

​    ​៤. ត្រូវ​ដោ​ន​ឡូត​កម្មវិធី​ដែលមាន​ប្រភព​ច្បាស់លាស់​
​    ​អ្នក​ត្រូវ​ប្រាកដថា​កម្មវិធី​អ្នក​ដោ​ន​ឡូត​មាន​ប្រភព​ច្បាស់លាស់​ជាពិសេស​នៅលើ​ឧបករណ៍ Android សម្បូរ​ទៅដោយ​កម្មវិធី​មិនមាន​សុវត្ថិភាព​បំផុត​។​

​    ​៥. កុំ​ភ្លេច Update ប្រព័ន្ធ​ប្រតិបត្តិការ​
​    ​នៅ​ពេលចេញ​ប្រព័ន្ធ​ប្រតិបត្តិការ​ថ្មី​អ្នក​ត្រូវតែ​ដំឡើង​វា ព្រោះ​ប្រព័ន្ធ​ចាស់ Hacker អាច​ចូល​វាយលុក​បាន​។​

​    ​៦. ចៀសវាង​រាល់​លីង​និង​សារ តាមរយៈ email ឬក៏​ប្រអប់​សារ​
​    ​បើ Email ឬក៏​សារ​ផ្ញើ​ចូល​ទូរស័ព្ទដៃ​មានភ្ជាប់​ជាមួយនឹង​លីង អ្នក​ត្រូវ​ប្រយ័ត្ន ព្រោះ​វា​អាចជា​សារ​របស់ Hacker ឱ្យ​អ្នក​ក្នុង​បំណង​មិនល្អ​។​

​    ​៧. បិទ​កា​រត​ភ្ចា​ប់ Wi-Fi ដោយ​ស្វ័យប្រវត្តិ ព្រោះ Wi-Fi តាម​ទីសាធារណៈ​មិន​សុវត្ថិភាព​ទេ
​    ​ការបើក​មុខងារ​នេះ​មាន​ផល​ល្អ និង​ផលវិបាក​របស់​វា​។ ផល​ល្អ​គឺថា​វា​ភ្ជាប់​ទៅ Wireless ដែល​នៅក្បែរ​វា ហើយ​យើង​ប្រើ​ដោយ​មិនចាំបាច់​បើក​អ៊ី​ន​ធឺ​ណេ​ត​ស៊ីម​កាត​។ ផ្ទុយទៅវិញ​បើ Wi-Fi នោះ​ជា​របស់ Hacker ឬក៏ Wi-Fi អត់​សុវត្ថិភាព​មាន Hacker ប្រើ​ដែរ ពេលនោះ​វា​គ្រប់គ្រង​រាល់​ឧបករណ៍​ដែល​ប្រើ​លើ Wi-Fi នោះ​ជាមិនខាន​។​

​    ​៨. ត្រូវតែ​បិទ Bluetooth នៅពេល​មិន​ប្រើការ​
​    ​ពេល​ចាំបាច់​ប្រើ Bluetooth ពេល​លែង​ប្រើ​បិទ​ទៅ ព្រោះ​វា​ជា​ទ្វារ​ដែល Hacker ចេញចូល​ស្រួល​បំផុត​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់