adverise with khmeread 1

Nancy Wu ដឹក​ដៃ​មិត្ត​ប្រុស​ទៅ​ជួប​ម្តាយ​នៅ​ទិវា​អ្នក​ម្តាយ​

    ​ក្នុងអំឡុង​ទិវា​អ្នក​ម្តាយ​កាលពី​ថ្ងៃ​ម្សិលមិញ​នេះ រា​ជនី​ទូរទស្សន៍​ប្រចាំឆ្នាំ ២០១៥ នាង Nancy Wu បាន​នាំ​មិត្ត​ប្រុស​របស់​នាង​ទៅ​ជួប​ម្តាយ​របស់​នាង​នា​អំឡុង​ថ្ងៃ​ដ៏​ពិ​សេសមួយ​នេះ​។​

​    ​យោងតាម​វេ​ប​សាយ Jaynestars តារា​សម្តែង​ហុងកុង​រូបនេះ​បាន​បញ្ជាក់ថា "​សំណាងល្អ ខ្ញុំ​មិនមាន​កាលវិភាគ​ថត​ខ្សែភាពយន្ត​មួយចំនួន​ចំ​ថ្ងៃនេះ ដូច្នេះ​ខ្ញុំ​អាច​ចំណាយពេល​ពេញ​មួយថ្ងៃ​ជាមួយ​ម៉ាក់​"​។​

​    ​ដោយមាន​ការ​ចោទ​ជា​សំណួរ​ថា​តើ​នាង​បានផ្តល់​អ្វី​ចំពោះ​ម្តាយ​របស់​នាង Nancy បាន​តប​ថា "​ប្រហែលជា​ភួងផ្កា​មួយ​បាច់ ប៉ុន្តែ​ជាធម្មតា​ខ្ញុំ​តែងតែ​នាំ​គាត់​ទៅ​ទទួលទាន​អាហារ​! ប៉ុន្តែ​វា​ពិតជា​មិនមាន​បញ្ហា​ជាមួយនឹង​អ្វីដែល​យើង​ធ្វើ​នោះឡើយ​។ អ្នក​ម៉ាក់​របស់ខ្ញុំ​គ្រាន់តែ​ចង់ឃើញ​ខ្ញុំ​ប៉ុណ្ណោះ​! ជាធម្មតា​ខ្ញុំ​តែងតែ​ទៅធ្វើ​ការ​នៅក្រៅ ដូច្នេះ​នេះ​គឺជា​រឿង​ដ៏​កម្រ​មួយ​"​។​

​    ​Nancy ក៏​ចែករំលែក​ពេលវេលា​ទាំងនោះ​ទៅដល់​មិត្ត​ប្រុស​ជា​តន្ត្រីករ លោក Terry Chan ដែល​បានបង្ហាញ​វត្តមាន​និង​ចំណាយពេល​នៅ​ទិវា​អ្នក​ម្តាយ​ជាមួយ​នាង និង​ម៉ា​ក់នាង​ផងដែរ​។​

​    ​ពេលដែល​មានការ​ចោទ​សំណួរ​បន្ថែម​ទៅលើ​នាង​ថា​តើ​នាង​នឹងមាន​គម្រោង​ចម្អិន​អាហារ​ផ្ទាល់ដៃ​នៅ​ទិវា​អ្នក​ម្តាយ​ដោយផ្ទាល់​ដៃ​ឬទេ នាង​បាន​បញ្ជាក់ថា "​ទាំងនោះ​គឺ​មិនមែនជា​គំនិត​មួយ​ដ៏​ល្អ​នោះឡើយ​។ ខ្ញុំ​តែងតែ​សួរ​ម៉ាក់​របស់ខ្ញុំ ថា​តើ​គាត់​ចង់​ចម្អិន​អាហារ​ឬក៏​អត់ ប៉ុន្តែ​ប៉ា​របស់ខ្ញុំ​នឹង​ផ្តល់យោបល់​ដល់​ពួកយើង​ឱ្យទៅ​ទទួលទាន​អាហារ​ខាងក្រៅ​ជំនួស​វិញ ដូច្នេះ​ម៉ាក់​របស់ខ្ញុំ​នឹងមិន​បាន​ចំណាយពេល​ធ្វើការ​លំបាក​ទាំង​នោះឡើយ​"៕

 

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់