adverise with khmeread Cf0c9a3a df1d 4ffe 9104 773fd5b9d616

បុរស​ម្នាក់​ខឹង​និង​ប្រពន្ធ​យក​កូន​ចេញពីផ្ទះ​ចាក់​សាំង​ដុត​ខ្លួនឯង​រលាក​ធ្ងន់ធ្ងរ​

     ភ្នំពេញ ៖ មាន​បុរស​ម្នា​ក់បាន​យក​សាំ​ចាក់​ដុត​ខ្លួនឯង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ ត្រូវបាន​គេ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​ភ្លាម​កាលពី​វេលា​ម៉ោង​១២ និង​៣០​នាទី​ថ្ងៃត្រង់​ទី​៩ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​៣៨៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន។​

     សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ​បុរស​នោះបាន​ខឹង​នឹង​ប្រពន្ធ​ដោយ​យក​កូន​ចេញពីផ្ទះ ក៏​ចាក់​ប្រេងសាំង​ដុត​ខ្លួនឯង​បណ្តាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​តែម្តង​។ ​ប៉ូលិស​មិនទាន់​បានបញ្ជាក់​ពី​អត្តសញ្ញាណ​បុរស​រូបនោះ​នៅឡើយ​។​

     បច្ចុប្បន្ន​ត្រូវបាន​សមត្ថកិច្ច​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​បញ្ជូនទៅ​មន្ទីរពេទ្យ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់