adverise with khmeread F634881f 9a18 44ef afb4 66d590d09b27

ស្លាប់​ម្នាក់ និង​រងរបួស​មនុស្ស​៥​នាក់ ដោយសារ​រថយន្ត​ក្រឡាប់​ចូល​ប្រឡាយ​

     បន្ទាយមានជ័យ ​៖ មនុស្ស​ម្នាក់ បាន​ស្លាប់​ និង​៥​នាក់​រងរបួស​ធ្ងន់ ស្រាល ក្នុងករណី​គ្រោះថ្នាក់​រថយន្ត​រេ​ចង្កូត​ក្រឡាប់​ចូល​ប្រឡាយ​ដោយ​ខ្លួនឯង កាលពី​វេលា​ម៉ោង​៦ និង​០៥​នាទី​ព្រឹក ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៦ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ចន្លោះ​បង្គោល​ខ្សែភ្លើង​១០៨៥-១០៨៦ ស្ថិតក្នុង​ភូមិ​ឈ្នួ​រ ឃុំ​ឈ្នួ​រ​មានជ័យ ស្រុក​ព្រះនេត្រព្រះ​ ខេត្តបន្ទាយមានជ័យ។​

     ប៉ូលិស​ស្រុក​ព្រះនេត្រព្រះ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ដោយ​គ្រោះថ្នាក់​ខាងលើ មាន ៖ ទី១-​ឈ្មោះ ឡុង សែន អ្នកបើកបរ​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ខៀវ ពាក់​ស្លាក​លេខ បាត់ដំបង 3A-1182 រងរបួស​ធ្ងន់​, ទី២-​ឈ្មោះ ឡុង សន្តាន់ ភេទ​ប្រុស អាយុ​៦៣​ឆ្នាំ ស្លាប់​នៅនឹងកន្លែង​កើតហេតុ​, ទី៣-​ឈ្មោះ ហេង ហាន ភេទ​ប្រុស រងរបួស​ស្រាល​, ទី៤-​ឈ្មោះ បិ​ន ចាន់​ដឿ​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រងរបួស​ធ្ងន់​, ទី៥-​ឈ្មោះ សល់ ស៊ី​ណេ​ត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រងរបួស​ធ្ងន់ និងទី៦-​ឈ្មោះ ជា គិ​ន​ឡាន់ ភេទ​ប្រុស រងរបួស​ស្រាល។ ជនរងគ្រោះ​ទាំង​៦​នាក់​នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង។​

     ប៉ូលិស​បន្តថា តាម​ការសាកសួរ ជនរងគ្រោះ​បាន​ប្រាប់ថា រថយន្ត​បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើត ពេលមកដល់​ចំណុចកើតហេតុ រថយន្ត​បាន​ផ្ទុះ​ម៉ាស៊ីន រេ​ចង្កូត​ធ្លាក់​ពីលើ​ផ្លូវជាតិ​ក្រឡាប់ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ និង​របួស​តែម្តង។​

     បច្ចុប្បន្ន ជនរងគ្រោះ​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ,​សាកសព ត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​យកទៅ​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី។ ចំពោះ​រថយន្ត​ក្រោយពី​ការវាស់វែង​រួច​យកមក​រក្សាទុក​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ព្រះនេត្រព្រះ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់