adverise with khmeread Health fitness 01 0 temp 1424600584 54e9ae08 620x348

បើ​មិន​ចង់​មាន​បញ្ហា​នៅ​ថ្ងៃ​អនាគត អ្នក​ត្រូវ​ប្រើ​ទូរស័ព្ទ​ឱ្យ​ត្រូវ​ក្បូន​

    ​ការស្រាវជ្រាវ​ជាច្រើន​ឆ្នាំ​មកនេះ​បានបង្ហាញ​ពី​គ្រោះថ្នាក់​នៃ​ទូរស័ព្ទដៃ និង​ផលប៉ះពាល់​លើ​សុខភាព​ជាពិសេស​ទាក់ទិន​នឹង​ភាព​គ្មាន​កូន​ចំពោះ​បុរស​។​

​    ​បុរស​ជាទូទៅ​តែងតែ​យក​ទូរស័ព្ទដៃ​របស់​ពួកគេ​ដាក់​ក្នុង​ហោប៉ៅ​ឃ្លាត​ពី​ប្រដាប់ភេទ​តែ​ប៉ុន្មាន​អ៊ី​ញ​ប៉ុណ្ណោះ​។​

​    ​ហើយ​មានការ​សិក្សា​លើ​មនុស្ស​រាប់សិប​នាក់ ដោយ​បង្ហាញថា​ទម្លាប់​មួយ​នេះ​អាច​គ្រោះ​ថា្នក់​ដល់​សុខភាព​របស់​ពួកគេ​។ បើតាម​ភស្ដុតាង​ចេញផ្សាយ​មួយ​បង្ហាញថា​ទូរស័ព្ទដៃ​អាចមាន​ផលប៉ះពាល់​ដល់​មេជី​វិត​របស់​បុរស​ប្រហែល​៩​ភាគរយ​។​

​    ​ការសិក្សា​បន្ថែមទៀត​ជាច្រើន​បាន​រកឃើញ​ភស្តុតាង​នៃ​ការ​ខូច​កោសិកា និង​DNA មេជី​វិត នៅពេល​ប៉ះ​នឹង​រលកសញ្ញា​វិទ្យុសកម្ម​របស់​ទូរស័ព្ទ (RF-EMR)

​    ​រលកសញ្ញា​វិទ្យុសកម្ម​របស់​ទូរស័ព្ទ ក៏​អាច​បង្ក​ឱ្យ​កើត​ស្ត្រេ​ស​និង​កើត​មហារីក​ពងស្វាស​ដែរ​។ រលក​វិទ្យុសកម្ម​ទូរស័ព្ទ​ក៏​ធ្វើឱ្យ​ខួរក្បាល​ស្ពឹក​ស្រព​ន់រក​គិត​អ្វី​ក៏​មិន​ជ្រះស្រឡះ​ដែរ​។ 

​    ​បើ​មិន​ចង់​មិន​បញ្ហា​នៅ​ថ្ងៃ​អនាគត សូម​ធ្វើតាម​ការណែនាំ​ខាងក្រោម​៖

​    ​១. កំណត់​ការប្រើ​តេ​និយាយ​គ្នា បើ​ការនិយាយ​គ្នា​ខ្លី​គឺ​ល្អ​។​
​    ​២. ក្មេង​មិនគួរ​ប្រើ​ទូរស័ព្ទដៃ​ទេ ក្នុងករណី​ចាំបាច់​តេ​បាន​។​
​    ​៣. ត្រូវ​ប្រើ​កាស​និយាយ​គ្នា​។​
​    ​៤. មិន​ត្រូវដាក់​ទូរស័ព្ទ​ក្នុង​ខោ​ប៉ៅ​។​
​    ​៥. មិនត្រូវ​និយាយ​ទូរស័ព្ទ​ពេល​មាន​សញ្ញា​ខ្សោយ ព្រោះ​ទូរស័ព្ទ​ព្យាយាម​ចាប់យក​សញ្ញា​ដែល​បណ្ដាល​ឱ្យចេញ​វិទ្យុសកម្ម​។​
​    ​៦. មិនត្រូវ​ដាក់​ក្នុង​អាវ​ត្រ​នា​ប់​។​
​    ​៧. ទិញ​ទូរស័ព្ទ​ណា​ដែលមាន​អត្រា​ស្រូប​រលកសញ្ញា​ទាប​។​
​    ​៨. ផ្ញើ​ជា​សារ​មុនពេល​អ្នក​និយាយ​ទូរស័ព្ទ បើ​មិនចាំបាច់​។​
​    ​៩. ប្រើ​ទូរស័ព្ទ​លើ​តុ​មាន​ខ្សែ​។​
​    ​១០. បិទ​ទូរស័ព្ទ​ចោល​ពេល​លែង​ប្រើប្រាស់​។ បើ​មិន​អ៊ីចឹង​ទេ​អ្នក​តេ​មក​អាច​ផ្ញើ​ជា​សារ ឬក៏​តេ​តាមរយៈ​ទូរស័ព្ទ​លើ​តុ​ក៏បាន​៕

adverise with khmeread
ប្រភព៖ Time, WHO

អ្នកនឹងចូលចិត្ត

មតិយោបល់