adverise with khmeread E670fd07 887e 4392 a18b 73f850830589

ឃាត់​បាន​មុខសញ្ញា​លួច​ម៉ូតូ​យ៉ាងសកម្ម​នៅ​ត្បូងឃ្មុំ​

    ត្បូងឃ្មុំ ៖ កម្លាំង​ប៉ូលិស​ខេត្ត​ត្បូងឃ្មុំ​បាន​ចុះ ត្រួតពិនិត្យ​ឆែកឆេរ​អាវុធជាតិផ្ទុះ​គ្រប់​ប្រភេទ​នៅតាម​បណ្ដា​ក្រុង​-​ស្រុក ជាពិសេស​ពេលយប់​ថ្ងៃទី៨ ខែ​ឧសភា​ ឆ្នាំ​២០១៦​សរុប​ការត្រួតពិនិត្យ​ម៉ូតូ​ចំនួន ៣១៣​គ្រឿង និងរថយន្ត៥៣​គ្រឿង ជា​លទ្ធផល នៅ​ចំណុច​ឃុំ​ប៉ើ​ស​២ ស្រុក​ក្រូចឆ្មារ កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ក្រូចឆ្មារ បានធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​សង្ស័យ​ឈ្មោះ ភុំ ពៅ ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ទន់ ឃុំ​ពយ ស្រុក​ទ្រវែង ខេត្តរតនគិរី ពីបទ​:​ករណី​ចោរកម្ម​លួច​ម៉ូតូ​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​រូបនេះ​បាន​ប្រព្រឹត្ត​កាលពី​ថ្ងៃទី០៧ ខែ​ឧសភា ​ឆ្នាំ​២០១៦ នៅ​ចំណុច​គ្រឹះស្ថាន​មីក្រូ​ហរិញ្ញវត្ថុ​វី​សាន់​វ្វាន់ ស្ថិតនៅ​ភូមិ​ស្ពានថ្ម សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដែល​កំពុងធ្វើដំណើរ​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​ទ្រី​ម​C125 ពណ៌​ខ្មៅ ស៊េរី​២០១៤ មាន​លេខ​តួ និង​លេខ​ម៉ាស៊ីន​៩១០០២៧៤ គ្មាន​ស្លាក​លេខ ក្នុងការ​ឆែកឆេរ​រក​ឃើញ​មាន​ស្លាក​លេខ​ម៉ូតូ​ចំនួន០៣​ស្លាក​ក្នុងនោះ​មានដូចជា ​៖ ស្លាក​លេខ (​ស្ទឹងត្រែង​​ 1A-6269), ស្លាក​លេខ​(​ស្ទឹងត្រែង 1A-6643) និង​ស្លាក​លេខ​(​កំពង់ចាម 1J-3537) និង​កូនសោ​រគ្រឿង​បន្លាស់​សម្រាប់​កាច់ក​សោ​ម៉ូតូ​មួយចំនួនទៀត​។​

    បច្ចុប្បន្ន​ប៉ូលិស​កំពុង​កសាង​សំណុំរឿង ចាត់ការ​ជា​បន្ត​តាម​នីតិវិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់