adverise with khmeread 92b857da 997b 46b1 bf25 1f781c3ba1b5

រថយន្តបុក​ជាមួយ​ម៉ូតូ​របួស​២​នាក់​នៅ​នៅមុខ​កំពូល​

       កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បា​កើតឡើង​នៅ​ថ្ងៃទី​០៨​ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង​៣ ​និង​៣០​នាទី​នៅលើ​ផ្លូ​ជាតិ​លេខ​៦A​ត្រង់ចំណុច​ភូមិ​កោះ​រកា ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​បណ្តាលឱ្យរ​បួស​២​នាក់។​

       ប៉ូ​លិ​សយាយ​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ​កើតឡើង​រវាង​ម៉ូតូ​ និង​រថយន្ត​ដោយ​ម៉ូតូ​ម៉ាក​ហុងដា​C125​ពណ៍​ខ្មៅ​ពាក់​ផ្លាកលេខ​ភ្នំពេញ​1CJ-6311​បើកបរ​ដោយ​ឈ្មោះ ជួប អូន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នោំ​មាន​ទីលំនៅ​ភូមិ​បឹង​ជន្លេន ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្ដាល​រួម​ដំណើរ​ដោយមាន​ឌុប​មនុស្ស​ម្នាក់​ក្រោយ​ឈ្មោះ​ ហួត ម៉េងឡ៉ែ​ង ភេទ​ស្រី​ អាយុ​២១​ឆ្នាំមាន​ទី​នៅ​ភូមិ​រមាស​ ឃុំ​គរ​ ស្រុក​ព្រៃឈរ​ ខេត្តកំពង់ចាម​ ធ្វើដំណើ​ពី​ត្បូង​ទៅ​ជើង​។​

       លុះ​មកដល់​ចំណុចកើតហេតុ​បានមក​បុក​ជាមួយ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ី​យិន​ដាយ​ ពណ៌​ស ​ផ្លាកលេខ​ភ្នំពេញ ​3D-0061 ​អ្នកបើកបរ​រត់គេចខ្លួន​បាត់​ ដែល​ធ្វើដំណើរ​ពី​កើ​តទៅ​លិច​ ហើយ​បត់​ទៅ​ជើង​ បណ្ដាលឱ្យ​របួសស្រាល​ដល់​អ្នកបើក​ម៉ូតូ​ និង​អ្នកជិះ​ក្រោយ ហើយ​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ភ្នំពេញ​។ ចំណែក​ម៉ូតូ​ និងរ​ថយ​ន្តយកមក​រក្សា​នៅ​អធិការដ្ឋាន​ប៉ូលិស​ស្រុក​មុខកំពូល​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់