adverise with khmeread Index1

ស្រវឹងបើកលឿនជ្រុលចង្កូតទៅបុក របាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់១កង់

     ភ្នំពេញ ៖ បុរសម្នាក់ដែលគេដឹងថាបានស្រវឹងស្រាបើករថយន្តក្នុងល្បឿនលឿនបានជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់១កង់។
    គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៩និង៥០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅទល់មុខនិងផ្ទះសំណាក់ម្លិសលាភ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
       បើតាមសាក្សីដែលនៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្តម៉ាកCOROLLA  ពណ៌សពាក់ស្លាកលេខភ្នំពេញ2Z-5836 ដែលបើកបរដោយបុរសម្នាក់ ដែលគេដឹងថាស្រវឹងស្រា  បើកក្នុងទិសដៅពីជើងទៅត្បួង តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងល្បឿនលឿន។
    ខណមកដល់ចំណុចកើតហេតុក៏បានជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបណ្ដាលឲ្យបាក់បែកអស់១កង់ ។ រីឯរថយន្តបង្កបានឡើងលើរបាំងថ្មតែម្ដង ដែលមិនអាចបន្តទៅមុខលេងរួច ហើយក្នុងគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។
        ក្រោយពេលកើតហេតុម្ចាស់រថយន្តបង្កបានបើកទ្វាគេចខ្លួនបាត់ស្រមោល បន្ទាប់មកកម្លាំងសមត្ថកិច្ចមូលដ្ឋាន និងជំនាញបានចុះដល់កន្លែងកើតហេតុនិងធ្វើការវាស់វែង ដោយយករថយន្តបង្កទៅរក្សាទុកនៅឯការិយាល័យចររាចរណ៍រាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នាតាមនីតិវិធីច្បាប់ ៕

adverise with khmeread

មតិយោបល់