adverise with khmeread Af5f70e5 e3a2 4e01 93e8 c3efb3b6ac67

ចាប់​បុរស​ម្នាក់​ក្នុង​សាលា​ពេលយប់​ពាក់ព័ន្ធ​គ្រឿងញៀន​(​មាន​វីដេអូ​)

     កណ្តាល ៖ លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​ថ្លែងថា​«​របស់គេ​ហាមឃាត់​ណាស់ រឹតតែ​ចង់​ស្គាល់​ណាស់ រឹតតែ​ចង់​ប្រព្រឹត្ត ឱ្យ​មនុស្ស​ចិត្ត​សត្វ​មមាច​អើយ គួរ​គិត​ឡើងវិញ​...​ដំបូង​ឡើយ​ត្រឹម​សេព​គ្រឿងញៀន ទាល់​ពេល​សេព​យូរៗ​ទៅ​បែកគំនិត​ជួញដូរ ឬ​អាច​ទៅជា​លួច ឆក់ ប្លន់ ដើម្បី​យកលុយ​យកមក​សេព​ទៀត ដូច្នេះហើយ​ត្រូវ​បង្ក្រាប​ដាច់ខាត​រាល់​ករ​ណី​គ្រឿងញៀន​ឲ្យ​ដូច​ភ្លៀងរលឹម​...ត្រូវ​និយាយថា​ទេ​ចំពោះ​គ្រឿងញៀន​»​។​

     លោក ​អ៊ា​វ ចំរើន លោកស្នងការ​ប៉ូលិស​ខេត្តកណ្តាល​ថ្លែង​បែបនេះ​បន្ទាប់ពី​បង្ក្រាប​ករណី រក្សាទុក​នូវ​សារធាតុ ញៀន​ខុសច្បាប់​ប្រភេទ​ម៉ា​ទឹកកក​កាលពី​ថ្ងៃទី​០៨ ​ខែឧសភា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១១​ និង​៣០​នាទី​យប់​ចំណុច​ក្នុង​បរិវេណ​អនុវិទ្យាល័យ​គគីរ ភូមិ​គគីរ ឃុំ​គគីរ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។​

     លោកស្នងការ​បន្តថា ជនល្មើស​ឈ្មោះ យូ ផា​រី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ​(​ខ្មែរ​)​មុខរបរ​កសិករ​​មា​នទី​លំនៅ​ភូមិ​កោះ​ប្រាក់ ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល។ ​វត្ថុតាង​ចាប់​យក​រួមមាន​៖១.​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ០១​កញ្ចប់​តូច​រុំ​ក្នុង​ក្រដាស់ប្រាក់​មួយរយ​រៀល​,២.​កង់​មួយគ្រឿង​,៣.ទូរ​ស្ទ័​ដៃ​ម៉ាក​ណូគា​ចុច ពិល​មួយគ្រឿង​និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

     លោក​បន្តថា នៅ​ថ្ងៃទី​ខែ​ឆ្នាំ​វេលា​ម៉ោង ដូចខាងលើ​កម្លាំង​ប៉ូលិស​ប៉ុស្តិ​គគីរ​បានធ្វើការ ល្បាត​ក្នុងភូមិ​សាស្ត្រ​ស្មុ​គ្រ​ស្មាញ ពេល​ល្បាត​ដល់​ចំណុចកើតហេតុ​ខាងលើ​ក៍​ជួប​ជនសង្ស័យ​កំពុង​អង្គុយ លើ​បង់​ថ្ម​ក្នុង​បរិវេណ​វិទ្យាល័យ​គគីរ​តែម្នាក់ឯង ដោយមាន​ការសង្ស័យ​ក​ម្លាំ​ង​នគរបាល​ប៉ុស្តិ​ក៏​បានធ្វើ​ការឆែកឆេរ​ស្រាប់តែ​រកឃើញ​វត្ថុតាង​ដូច ​បាន​រៀបរាប់​ខាងលើ​រួច​ក៏ បាន​ឃាត់ខ្លួន​ជនសង្ស័យ​រួម ​និងវត្ថុតាង​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កៀនស្វាយ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់