adverise with khmeread 77b6334b 0ade 44a7 81b7 d0b80a2212c4

ចាប់​អ្នកញៀន​ល្បែង​អាប៉ោង​៤​នាក់​

      កណ្តាល ៖ ប៉ូលិស​បាន បង្ក្រាប​ល្បែង​ស៊ី​សង​ប្រភេទ​អាប៉ោង​នៅ​ថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ​២០១៦ ​ម៉ោង​១២ ​និង​២៥​នាទី​ចំណុច​ផ្ទះ​ឈ្មោះ​ សំ ប្រុស ភូមិ​ពុក​ឬ​ស្សី​កណ្តាល ​ឃុំ​ពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល​ ដោយ​ឃាត់​មនុស្ស៤នាក់ ​និង​វត្ថុតាង​មួយចំនួន។​

      ប៉ូលិស​និយាយថា កម្លាំង​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ខ្សាច់កណ្តាល បាន​ចុះបង្ក្រាប​ល្បែង​ស៊ី​​សង ជាក់ស្តែង​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ​សំ ប្រុស ភូមិ​ពុក​ឬ​ស្សី​កណ្តាល​ឃុំ​ពុក​ឬ​ស្សី ។​

      ​វត្ថុតាង​ចាប់យក​រួមមាន ​៖ ​មេអាប៉ោង ១, ចាន ១,​គំរប  ១,​ហាន់​តោ ១,​ប្រាក់  ២៤.០០០៛​និង ស្បែកជើង ៤​គូ ឃាត់​មនុស្ស​ចំនួន​០៤​នាក់​។​

      ប៉ូលិស​បន្តថា ជនសង្ស័យទី១.​ឈ្មោះ សំ ប្រុស ​ភេទប្រុស​ អាយុ​៤២​ឆ្នាំ​មុខរបរកសិករ (​ម្ចាស់ផ្ទះ​),ទី២.​ឈ្មោះ វ៉ា​ញ វ៉ុ​ន​ ភេទប្រុស ​អាយុ​៥៧​ឆ្នាំ​ជនជាតិខ្មែរ​ មុខរបរកសិករ​ នៅ​ភូមិ​ឃ្លាំងមឿង​ត្បូង ​ឃុំព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល​,ទី៣.​ឈ្មោះ​ នួន សេង ភេទ​ប្រុស​ អាយុ​៣២​ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ​កសិករ​ នៅ​ភូមិ​ពុក​ឬ​ស្សី​កណ្តាល ឃុំពុក​ឬ​ស្សី ស្រុក​ខ្សាច់​កណ្ដាល និង​ទី៤.​ឈ្មោះ សួន ស៊ី​យ ភេទ​ប្រុស ​អាយុ​៥៦​ឆ្នាំ​ ជន​ជនជាតិខ្មែរ មុខរបរកសិករ នៅ​ភូមិ​ពុក​ឬ​ស្សី​ក្រោម ឃុំពុក​ឬ​ស្សី ស្រុក​ខ្សាច់កណ្តាល​។​

      បច្ចុប្បន្ន​វត្ថុតាង និង​ជនល្មើស​បាន​បញ្ជូនមក​អធិការ​ប៉ូលិស​ស្រុក​តាម​នីតិវិធី៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់