adverise with khmeread E81f9794 5661 4705 9eaf ca500b19e099

ប៉ូលិស​ស្រុក​ស្ទឹងត្រង់​បង្ក្រាប​មុខសញ្ញា​ជួញដូរ​នូវ​សារធាតុ​ញៀន​ម្នាក់​

     កំពង់ចាម ៖ កម្លាំង​ជំនាញ​របស់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​ស្ទឹងត្រង់ បាន​ប្រើប្រាស់​ជំនាញ ចុះបង្ក្រាប​មុខសញ្ញា​ជួញដូរ​ថ្នាំញៀន​១​នាក់ ឈ្មោះ ស្រ៊ន់ សុខ​ចាន់ ភេទ​ប្រុស អាយុ ៣៥​ឆ្នាំ ជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ព្រែក​សង្កែ​លិច ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ នៅ​ថ្ងៃទី​០៨ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង​១​ និង​៣០​នាទី​រសៀល។​

     ក្រោយពី​ឃាត់ខ្លួន និង​ដោយបាន​ការអនុញ្ញាត​ពី​លោក ហួត វុទ្ធី ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ចាម សមត្ថកិច្ច​បានធ្វើការ​ឆែកឆេរ​លើ​ខ្លួន​មុខសញ្ញា​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​០១​កញ្ចប់ ប្រាក់​ញុះញង់​ចំនួន​០១​សន្លឹក​ប្រភេទ​ក្រដាស់ប្រាក់ ៥០.០០០ រៀល ,​ទូរស័ព្ទ​ចំនួន​០៤​គ្រឿង ,​អាវុធ​មុខស្រួច​ចំនួន​០១​ដើម , សម្ភារៈ​សេព​គ្រឿងញៀន​មួយចំនួន និង​សំភារៈ​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួនទៀត។​

     បច្ចុប្បន្ន​ជនសង្ស័យ​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូល​ស​ស្រុក​ស្ទឹងត្រង់ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​ម​និ​​តិ​វិធី ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា​៤០ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់