adverise with khmeread 840fcb84 7ab3 4055 b24d 5927941b63b8

ប៉ូលិស​ស្រុក​ចំការលើ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន ៦​នាក់​

     កំពង់ចាម ៖ ប៉ូលិស​ស្រុក​ចំការលើ​ឃាត់ខ្លួន​ជនសង្ស័យ ៦​នាក់​កាលពី​វេលា​ម៉ោង​៨​ និង​៣៥​នាទី​យប់​ថ្ងៃទី​៨​ ខែឧសភា ​ឆ្នាំ​២០១៦​នៅ​ភូមិ​ពែង​មាស​ត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង​ចាម ខណៈពេល​កំពុង​សេព​គ្រឿងញៀន។​

     ប៉ូលិស​និយាយថា លោក​អនុសេនីយ៍ទោ មុំ ធន់ អធិការរង​ទទួល​ផែន​សេនាធិការ សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្ពឺ បាន​ដឹកនាំ​កម្លាំង​ចុះ​ល្បាត​ចល័ត នៅ​ភូមិ​ពែង​មាស​ត្បូង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្ត​កំពង​ចាម ចុះ​ដល់​ចំណុច​ផ្ទះ​ឈ្មោះ ឡុ​ញ តុលា ភេទ​ប្រុស ​អាយុ​២០​ឆ្នាំ ជាតិខ្មែរ ដោយមាន​ការសង្ស័យ កម្លាំង​ប៉ូលិស​បាន​ចូលទៅ​ត្រួតពិនិត្យ​មើលឃើញ​មុខសញ្ញា​កំពុង​ជក់​ថ្នាំញៀន ហើយក៏​ឃាត់ខ្លួន​បាន​ជនសង្ស័យ ចំនួន​០៦​នាក់​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ ទី១.​ឈ្មោះ សយ សែម ភេទ​ប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ ត្រពាំង​សង្កែ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ,ទី២.ឈ្មោះ ឡេង ធី​ម ភេទ​ប្រុស អាយុ២០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ,ទី៣.ឈ្មោះ ​ណ​ក់ ពៅ ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជណជាតិខ្មែរ រស់នៅ​ភូមិ​ត្រពាំង​សង្កែ ឃុំ​គគី​ធំ ស្រុក​បារាយណ៍ ខេត្តកំពង់ធំ ,ទី៤.​ឈ្មោះ នី​ម ឆេង​អ៊ួ​ន ភេទ​ប្រុស អាយុ១៨​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ស្ពឺ​លិច ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ,ទី៥.​ឈ្មោះ សែម កុសល់ ភេទប្រុស​ អាយុ២០​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិព​ព្រេង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម និង​ទី៦.ឈ្មោះ ​ឡុ​ញ តុលា ភេទ​ប្រុស អាយុ២០​ឆ្នាំ ជាតិខ្មែរ រស់នៅ​ភូមិព​ព្រេង ឃុំ​ស្ពឺ ស្រុក​ចំការលើ ខេត្តកំពង់ចាម ជា​ម្ចាស់ផ្ទះ។​

     ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​បាន​ដកហូត​វត្ថុតាង​មួយចំនួន​ដូចជា ថ្នាំញៀន​ប្រភេទ​ម្សៅ​ពណ៌​ស​ចំនួន ០១​កញ្ចប់​តូច ,​ម៉ូតូ​ចំនួន​០២​គ្រឿង ,​ទូរស័ព្ទដៃ​ម៉ាក​ណូគា​ចុច​ពិល​ចំនួន​០៤​គ្រឿង និងឧបករណ៍​សម្រាប់​សេព​គ្រឿងញៀន​មួយចំនួន។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៦​នាក់​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូ​លស​ស្រុក​ចំការលើ ដើម្បី​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តកំពង់ចាម ចាត់ការ​តាម​ម​និ​​តិ​វិធី ទៅតាម​ប្បញ្ញត្តិ​ច្បាប់​មាត្រា ៤៥ នៃ​ច្បាប់​ស្ដីពី​ការត្រួតពិនិត្យ​គ្រឿងញៀន៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់