adverise with khmeread B82ca321 7110 4366 b12a d2b60f7e8b91   copy

ឆក់​ត្រី​ស្លាប់​ពី​យប់ លុះ​ព្រឹក​ឡើង​ទើប​រក​សព​ឃើញ​កណ្តាល​បឹង​

        ភ្នំពេញ ៖ មាន​ករណី អ្នក​ឆក់​ត្រី​ម្នាក់​ឆក់​ស្លាប់ នៅ​បឹង​ព្រែក​ធំ  ភូមិ​ព្រែក​ធំ សង្កា​ក់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ​កាល​ថ្ងៃទី​០៨ ខែ​ឧសភា ​ឆ្នាំ​២០១៦ ​វេលា​ម៉ោ​ង​៩​យប់ លុះ​ព្រឹក​ឡើង​ប្រពន្ធ​និង​បងប្អូន​រក​សព​ឃើញ​ស្លាប់​កណ្តាល​បឹង​កាលពី​ព្រឹក​ថ្ងៃទី​៩ ​ឧសភា​នេះ។​

        ប៉ូលិស​និ​យា​ថា  ជនរងគ្រោះ​ឈ្មោះ​ខួ​ន សុភាព ភេទ​ប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ នេសាទ​ត្រី ស្នាក់នៅ ភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល។​

        ប៉ូលិស​បន្តថា កាល​ថ្ងៃទី​០៨​ ខែឧសភា​ ឆ្នាំ២០១៦​ វេលា​ម៉ោ​ង​២១ ​ជនរងគ្រោះ​បាន​ចេញពីផ្ទះ​ទៅ នេសាទ​ត្រី ឆក់​ត្រី​ដូច​រាល់ដង រួច​ក៏​បាត់​រហូត មិនឃើញ​មក​ផ្ទះ។​

        លុះដល់​ថ្ងៃទី​០៩​ ខែឧសភា ឆ្នាំ​២០១៦ ​ម៉ោ​ង០៩​ព្រឹក​ប្រពន្ធ​ជនរងគ្រោះ​ និង​បងប្អូន​នាំគ្នា​ដើរ រកឃើញ​ជនរងគ្រោះ​ដេកស្លាប់​នៅលើ អាគុយ ដៃស្តាំ​កាន់​កុងតាក់​ឆក់​ត្រី នៅ​កណ្តាល​បឹង ចំណុច​ខាងលើ ក៏បាន​នាំគ្នា​លើកសព មក​ដាក់​មាត់បឹង រួច​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ជំនាញ​(​ផ្នែក​បច្ចេកទេស​ខណ្ឌ​ចុះ​ទៅពិនិត្យ​សាកសព បញ្ជាក់ថា​ស្លាប់ ដោយសារឆក់​ខ្សែភ្លើង​ឆក់​ត្រី។​

        បច្ចុប្បន្ន​សព ប្រគល់ជូន​ប្រពន្ធ​ជនរងគ្រោះ យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់