adverise with khmeread Coke and durian

ផឹកទឹក​ក្រូច​ភ្លាម​បន្ទាប់ពី​ទទួលទាន​ធូ​រេ​ន​ភ្លែត បណ្តាលឱ្យ​មនុស្ស​ស្លាប់​?

     ទឹកក្រូច​កូ​កា និង​ធូ​រេ​ន​គឺជា​អាហារ​និង​ភេសជ្ជៈ​ពេញនិយម​ក្នុងចំណោម​មនុស្ស​គ្រប់រូប​។ ទោះយ៉ាងណា ការទទួល​ទាន​អាហារ​ទាំងពីរ​នេះ​ចូលគ្នា​អាច​បណ្តាលឱ្យ​មនុស្ស​ស្លាប់​បាន​។ តើ​នេះ​ជាការ​ពិត​ឬ​គ្រាន់តែ​ជាការ​ចៃដន្យ​?

​    ​ជនជាតិ​ចិន​អាយុ ២៨ ឆ្នាំឈ្មោះ Kim Siang Ng ដែល​លេង​ប្រទេស​ថៃ បាន​ស្លាប់​បន្ទាប់ពី​ទទួលទាន​កូកាកូឡា​ភ្លាម​ក្រោយ​ពិសា​ធូ​រេ​ន​ហើយ​ភ្លែត​។ យោងតាម​របាយការណ៍ គាត់​បានទទួល​ទាន​ធូ​រេ​ន​ច្រើនពេក រួច​ផឹកទឹក​ក្រូច​មួយ​កំប៉ុង​ស្រាប់តែ​បណ្តាលឱ្យ​ស្លាប់​តែម្តង​។ 

​    ​ទឹកក្រូច​បូក​ជាមួយ​ធូ​រេ​ន​ត្រូវបាន​គេ​ចាត់ទុកថា​ជា "​ពិសពស់​វែក​"​។ មានការ​អះអាង​ជាច្រើន​ក្នុងប្រទេស​ថៃ​ថា អាជ្ញាធរ​បានចេញ​សេចក្តីប្រកាស​ដល់​ប្រជាជន​ឱ្យ​ទទួលទាន​ទឹកក្រូច​ក្នុងពេល ៨ ម៉ោង បន្ទាប់ពី​ទទួលទាន​ធូ​រេ​ន​រួច ទើប​ពុំមាន​បញ្ហា​។ 

​    ​យោងតាម​ប្រភព​នានា​បានឱ្យដឹងថា ជនរងគ្រោះ​ស្រវឹង​ជាតិ​កាហ្វេ​អ៊ី​ន ដោយ​បណ្តាលឱ្យ​គាត់​លើសឈាម​ភ្លាមៗ​រហូត​ធ្វើឱ្យ​គាំងបេះដូង​ស្លាប់​។ 

​    ​ការសិក្សា​មួយ​នៅ​សាកលវិទ្យាល័យ University of Tsukuba ដោយ​លោក Hiroshi Gemma និង លោក John Maninang បានឱ្យដឹងថា ការទទួល​ទាន​ធូ​រេ​ន​និង​ទឹកក្រូច​ក្នុងពេល​ដំណាលគ្នា​អាច​បណ្តាលឱ្យ​ស្លាប់​បាន ដោយសារ​ធូ​រេ​ន​ផ្ទុក​ជាតិ​ផូស្វ័រ​ខ្ពស់​។ ពេល​កម្រិត​ជាតិ​ផូស្វ័រ​ខ្ពស់​ប៉ះ​នឹង​ជាតិ​ហ្គាស​របស់​ទឹកក្រូច សកម្មភាព​អង់ស៊ីម​ក្នុង​រាងកាយ​អាច​នឹងត្រូវ​បិទ​ទាំងស្រុង ជាហេតុ​ធ្វើឱ្យ​មនុស្ស​ស្លាប់​បាន​៕

​ប្រភព​៖ TNP

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់