Period

នេះ​ជា​របៀប​បញ្ចប់​ការ​មក​រដូវ​ក្នុងពេល​តែ ៣ ថ្ងៃ​!

    ​នៅមុន​និង​អំឡុងពេល​នៃ​ការ​មក​រដូវ​គឺជា​ពេលវេលា​ពិបាក​បំផុត​សម្រាប់​នារី​គ្រប់រូប​។ វារឹតតែ​លំបាក​នៅពេល​ហូរឈាម​ច្រើន និង​ការឈឺចាប់​មាន​លក្ខណៈ​ពិបាក​ទ្រាំ​សឹង​ដាច់ខ្យល់​។ 

​    ​ជួនកាល ការ​មក​រដូវ​អាច​អូសបន្លាយ​ពេល​យូរ​។ ដូច្នេះ​គេ​មាន​គន្លឹះ​ខ្លះ​ដើម្បី​បន្ថយ​រយៈពេល​នៃ​ការ​មក​រដូវ ដែលជា​ទូទៅ​មាន​រយៈពេល ៧ ទៅ ១០ ថ្ងៃ​មក​ឱ្យមក​នៅត្រឹម​៣ ថ្ងៃ​ប៉ុណ្ណោះ​។​

​    ​១. ងូតទឹក​ក្តៅ​ឧណ្ហៗ​
​    ​ទឹក​ក្តៅ​ឧណ្ហៗ​ជួយ​ព្យាបាល​ការឈឺចាប់​សាច់ដុំ​អំឡុង​ការ​មក​រដូវ និង​ជួយ​បញ្ឈប់​ការហូរ​ឈាម​នៅមុន​ពេលវេលា​ទូទៅ​របស់​វា​។ 

​    ​២. លេបថ្នាំ Ibuprofen ដើម្បី​បន្ថយ​ការឈឺចាប់​
​    ​ថ្នាំ​នេះ​នឹង​ជួយ​លោកអ្នក​សម្រាល​ការឈឺចាប់​ពេល​មក​រដូវ និង​បន្ថយ​ការហូរ​ឈាម​។ ប៉ុន្តែ​មុននឹង​លេប សូម​ពិគ្រោះ​យោបល់​ជាមួយ​វេជ្ជបណ្ឌិត​ជាមុនសិន​។ 

​    ​៣. ផឹកទឹក​ឱ្យបាន​ច្រើន​
​    ​ការ​ផឹកទឹក​ច្រើន​ជួយ​ធ្វើឱ្យ​អាកា​រៈរ​មាស់​ពេល​មក​រដូវ​ថយចុះ​យ៉ាងច្រើន​។​

​    ​៤. ទទួលទាន​បន្លែ​ផ្លែឈើ​ឱ្យបាន​ច្រើន​
​    ​បន្លែ​ផ្លែឈើ​ជា​ប្រភព​ដ៏​អស្ចារ្យ​នេះ​ជាតិ​វីតាមីន ហើយ​វា​ក៏​អាច​បន្ថយ​រយៈពេល​នៃ​ការ​មក​រដូវ​បាន​ផងដែរ​។ 

​    ​៥. ផឹកទឹក​ខ្ញី​
​    ​ផឹកទឹក​ខ្ញី​អាចជួយ​បន្ថយ​ការឈឺចាប់ និង​បន្ថយ​ពេលវេលា​នៃ​ការ​មក​រដូវ​។ 

​    ​៦. ហែល​ទឹក​ឱ្យបាន​ញឹកញាប់​
​    ​ការ​ហែល​ទឹកជា​វិធី​ល្អ​មួយ​ដើម្បី​បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ការ​មក​រដូវ ហើយ​វា​ថែមទាំង​ជួយ​ថែរក្សា​សាច់ដុំ​ឱ្យមាន​សុខភាព​ល្អ និង​មាំមួន​។ 

​    ​៧. រួមភេទ​
​    ​សិច​ជួយ​ទាញ​អង្គធាតុ​រាវ​ក្នុង​បរិមាណ​ច្រើន​ចេញពី​រាងកាយ​យ៉ាង​លឿន ហេតុនេះហើយ​វា​នឹង​ជួយ​បន្ថយ​រយៈពេល​នៃ​ការ​មក​រដូវ​បាន​យ៉ាង​ឆាប់រហ័ស​បំផុត​៕

ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​អាយ​ឌា​

អ្នកនឹងចូលចិត្ត

មតិយោបល់