Health

ទាំងនេះ​គឺជា​កំពូល​រុក្ខជាតិ​បញ្ចេញ​អុកស៊ីសែន​, គួរ​មាន​មួយ​ក្នុងផ្ទះ​ដើម្បី​សម្អាត​ខ្យល់អាកាស​នៅផ្ទះ​របស់​អ្នក​

    ​យើង​ដាំ​រុក្ខជាតិ​ក្នុងផ្ទះ​ព្រោះ​វា​ជួយ​បង្កើត​អុកស៊ីសែន​។ ប៉ុន្តែ​រុក្ខជាតិ​ខ្លះ​ក៏មាន​សមត្ថភាព​សម្អាត​ខ្យល់ពុល និង​ផ្សិត​ផងដែរ​។ តាមរយៈ​ការដាំ​ដើម​ទាំងនេះ​ក្នុងផ្ទះ យើង​បាន​កាត់បន្ថយ​ហានិភ័យ​ក្នុងការ​ស្រូបយក​ខ្យល់ពុល និង​សារធាតុ​គ្រោះថ្នាក់​ផ្សេងៗ​។ 

​    ​អង្គការ​ណា​សាបាន​រៀបចំ​ការសិក្សា​មួយ​អំពី​រុក្ខជាតិ​ជាច្រើន​មុខ ហើយ​ពួកគេ​បាន​លាតត្រដាង​ថា ពូជ​រុក្ខជាតិ​មួយចំនួន​អាច​សម្អាត​ខ្យល់ និង​កម្ចាត់​សមាសធាតុ​គ្រោះថ្នាក់​ផ្សេងៗ​បានល្អ​ប្រសើរ​ជាង​រុក្ខជាតិ​ដទៃទៀត​។ 

​    ​ខាងក្រោម​នេះ​គឺជា​កំពូល​រុក្ខជាតិ​ដែល​បញ្ចេញ​អុកស៊ីសែន និង​ជួយ​សម្អាត​ខ្យល់​មិនល្អ​ជុំវិញ​ផ្ទះ​របស់​លោកអ្នក​។ 

​    ​១. ដើម​ប្រទាល​កន្ទុយក្រពើ​
​    ​រុក្ខជាតិ​នេះ​បញ្ចេញ​អុកស៊ីសែន ស្រូបយក​ឧស្ម័ន​កាបូ​និ​ច កាបូនម៉ូណូអុកស៊ីត និង ឧស្ម័ន Formaldehyde​។ ប្រទាល​កន្ទុយក្រពើ​តែមួយ​ដើម​ខ្លាំង​ជាង​ប្រដាប់​បន្សុទ្ធ​ខ្យល់​ដល់​ទៅ ៩ គ្រឿង​។

​    ​២. ដើម​ល្វា​
​    ​ដើម​ល្វា​ងាយស្រួល​ថែទាំ​ព្រោះ​វា​មិនសូវ​ត្រូវការ​ពន្លឺ​ថ្ងៃ​ទេ​។ វា​ជួយ​បន្សុទ្ធ​ខ្យល់ពុល​យ៉ាង​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ស្លឹក​របស់​វា​អាចធ្វើឱ្យ​ពុល​បាន ដូច្នេះ​កុំ​ប៉ះពាល់​ស្លឹក​របស់​វា​។ 

​    ​៣. ដើម​ស្លឹក​បាស​
​    ​ក្រៅពី​បញ្ចេញ​អុកស៊ីសែន វា​នៅ​ជួយ​បន្សុទ្ធ​ខ្យល់ពុល និង​សមាសធាតុ​គ្រោះថ្នាក់​ក្នុងពេល​តែ ៦ ម៉ោង​ប៉ុណ្ណោះ​បន្ទាប់ពី​ទិញ​ពី​ផ្សារ​។ 

​    ​៤. ដើម​សារិកា​
​    ​ដើម​នេះ​ចូលចិត្ត​កន្លែង​ដែលមាន​ពន្លឺ​តិចតួច​ដូច្នេះ​ដាក់​ក្នុងផ្ទះ​ជា​រឿង​ប្រពៃ​បំផុត​សម្រាប់​វា​។ វា​អាច​ស្រូប​ជាតិពុល និង​បញ្ចេញ​អុកស៊ីសែន​ក្នុង​បរិវេណ​ប្រមាណ ២០០ ម៉ែត្រការ៉េ​។ 

​    ​៥. ប្រទាល​ស្លឹក​កន្ទុយ​ខ្លា​
​    ​ប្រទាល​នេះ​ត្រូវការ​ពន្លឺ​តិចតួច​ប៉ុណ្ណោះ​។ ដាក់​ក្នុង​បន្ទប់​គេង​ពិតជា​ល្អ​សម្រាប់​កម្ចាត់​ខ្យល់ពុល និង​ដើម្បី​ផលិត​អុកស៊ីសែន​។​

​    ​៦. ដើម​ស្លឹកម្លូ​
​    ​វា​ជា​រុក្ខជាតិ​សម្រាប់​កម្ចាត់​ជាតិពុល​គីមី​ចេញពី​ខ្យល់​។ វា​មិន​ត្រឹម​ជួយ​បន្សុទ្ធ​ខ្យល់​ប៉ុណ្ណោះ​ទេ​តែ​ថែមទាំង​ជួយ​បញ្ចេញ​ខ្យល់​អុកស៊ីសែន​ពេញ​ផ្ទះ​ទៀតផង​៕

ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​អាយ​ឌា​

អ្នកនឹងចូលចិត្ត

មតិយោបល់