0

កែវ​ស្ពាន់​គឺជា​មូលហេតុ​មួយ​នៅ​ពីក្រោយ​ថាមពល​ដ៏​ខ្លាំងក្លា​របស់​ប្រជាជន​អេ​ហ្ស៊ី​ប​ដើម្បី​សាងសង់​ប្រាសាទ​ពីរ៉ាមីត​

    ​នៅ​សម័យបុរាណ​អេ​ហ្ស៊ី​ប ប្រជាជន​តែង​ស្ពាយ​គ្រឿងអលង្កា​ស្ព័ន​នៅជាប់​ខ្លួន និង​ដាក់​ទឹក​ក្នុង​ក្រឡ​ស្ពាន់​ដោយ​សម្អាងថា​របស់​ស្ពាន់​ផ្តល់នូវ​អត្ថប្រយោជន៍​សុខភាព​ជាច្រើន ជាហេតុ​ជួយ​រួមចំណែក​ដល់​មនុស្ស​ជំនាន់​បុរាណ​អេ​ហ្ស៊ី​ប​អាច​សាងសង់​ប្រាសាទ​ពីរ៉ាមីត​ដ៏​មហិមា​។ 

​    ​សព្វថ្ងៃ វិទ្យាសាស្ត្រ​បាន​គាំទ្រ​ការលើកឡើង​របស់​មនុស្ស​ជំនាន់​បុរាណ​ទាំងនោះ ជាមួយ​ការសិក្សា​ជាច្រើន​បញ្ជាក់ថា ស្ពាន់​គឺជា​អ្នក​សម្លាប់​សារធាតុ​គ្រោះថ្នាក់​ជាច្រើន​ដែល​ជាប់​រាងកាយ​មនុស្ស​។​

​     ខណៈដែល​ជាតិ​ស្ពាន់​ច្រើន​មិនល្អ​ដល់​រាងកាយ​នោះ លោកអ្នក​នៅតែ​អាច​ទាញយក​អត្ថប្រយោជន៍​របស់​ស្ពាន់​នៅផ្ទះ​យ៉ាង​ងាយស្រួល ដោយ​គ្រាន់តែ​អនុវត្តតាម​វិធីសាស្ត្រ​របស់​មនុស្ស​បុរាណ​អេ​ហ្ស៊ី​ប​តាមរយៈ​ការ​ពិសា​ទឹក​ដែល​ដាក់​ក្នុង​កែវ​ស្ពាន់ មិនឱ្យ​លើស​បួន​ដង​ក្នុង​មួយ​សប្តាហ៍​ឡើយ​។ 

​    ​វា​ជាការ​ផ្លាស់ប្តូរ​របៀបរ​ស់​នៅ​ដ៏​សាមញ្ញ​មួយ​ដែល​អាចធ្វើឱ្យ​សុខភាព​របស់លោក​អ្នក​រឹតតែ​ល្អប្រសើរ​។ 

​    ​ក្រៅពី​ប្រើ​សម្រាប់​គ្រឿងអលង្កា​និង​ប្រដាប់ប្រដា​ប្រើប្រាស់ ស្ពាន់​ក៏មាន​គុណសម្បត្តិ​ផ្នែក​សុខភាព​ជាច្រើន​ផងដែរ​។ ទាំង​ប្រជាជន​អេ​ហ្ស៊ី​ប​បុរាណ និង​ឥណ្ឌា​បុរាណ​ប្រើប្រាស់​ថូ​ស្ពាន់​ដើម្បី​រក្សា​ទឹក ព្រោះ​វា​ជួយ​ឱ្យ​ទឹកថ្លា និង​មាន​សុវត្ថិភាព​ក្នុងការ​ទទួលទាន​។ 

​    ​សព្វថ្ងៃ អ្នកវិទ្យាសាស្ត្រ​លើកឡើងថា ការទទួល​ទាន​ទឹក​ក្នុង​កែវ​ស្ពាន់​តូច​មួយ (​ស្ពាន់​ធំ​ពេក​មិនល្អ​ដល់​រាងកាយ​ទេ​) អាច​ផ្តល់​អត្ថប្រយោជន៍​ដូចខាងក្រោម​។ 

​    ​១. ជួយ​ជំរុញ​ខួរក្បាល​ឱ្យ​គិត​បាន​រហ័សរហួន​។​

​    ​២. ជួយ​បន្ថែម​ជាតិ​រំអិល​ដល់​សន្លាក់ឆ្អឹង​។​

​    ​៣. ជួយ​ជំរុញ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។​

​    ​៤. ជួយ​រក្សា​តុល្យភាព​ក្រ​ពេញទី​រ៉ូ​អ៊ី​ត ដែល​រាងកាយ​ត្រូវការ​ដើម្បី​បំពេញ​មុខងារ​ប្រចាំថ្ងៃ​។​

​    ​៥. ទ្រទ្រង់​ដល់​ប្រព័ន្ធ​បេះដូង​ឱ្យមាន​សុខភាព​ល្អ​។​

​    ​៦. ពង្រឹងគុណភាព​សក់​កុំឱ្យ​ជ្រុះ​។​

​    ​៧. ទ្រទ្រង់​ថ្លើម និង​ឆ្អឹង​ផាល​ឱ្យមាន​សុខភាព​ល្អ​។​

​    ​៨. ជួយ​ឱ្យ​ស្បែក​រលោង និង​ព្យាបាល​ស្បែក​ខូច​ឬ​ស្ងួត​។​

​    ​ចំណាំៈ លោកអ្នក​គួរ​ទទួលទាន​ទឹក​ដាក់​កែវ​ស្ពាន់​មិនឱ្យ​លើស ៤ ដង​ក្នុង​មួយ​សប្តាហ៍​នោះឡើយ ព្រោះ​ជាតិ​ស្ពាន់​ច្រើន​ក្នុង​ខ្លួន​នឹង​ផ្តល់​ផលប៉ះពាល់​ដល់​សុខភាព​ទៅវិញ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​លោកអ្នក​អនុវត្តតាម​កា​រ​ណែនាំ ដោយ​ផឹក​ក្នុង​កែវ​ស្ពាន់ ៤ ដង​ក្នុង​មួយ​សប្តាហ៍ លោក​អ្នកនឹង​ទទួលបាន​អត្ថប្រយោជន៍​សុខភាព​ទាំង ៨ ដូចខាងលើ​៕

ប្រភព៖ លី​តថល​ស៊ី​ង​

អ្នកនឹងចូលចិត្ត

មតិយោបល់