adverise with khmeread Index4

បុរសម្នាក់បើករថយន្តឡង់គ្រីស័រ បុកបង្គោលភ្លើងបាក់មួយដើម

    ភ្នំពេញ ៖ បុរសម្នាក់វ័យប្រមាណជាង៣០ឆ្នាំបើករថយន្តសេរីទំនើបម៉ាកឡង់គ្រីស័រក្នុងល្បឿនយ៉ាងលឿន ពេលមកដល់ចំណុចផ្លូវកោងមិនបន្ថយល្បឿន បួងចង្កូតមិនទាន់បានជ្រុលបុកឡើងលើខឿនសួនរង្វង់​មូលជ្រោយចង្វារ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ចំណែករថយន្តបានបែកកង់មុខក្រោយខាងឆ្វេងទៅមុខលែងរួច តែសំណាងល្អមិនមានអ្នករងរបួស។
    ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតក្នុងភូមិកៀនឃ្លាំង សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។
    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តសេរី ទំនើបមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2AF-7776 បើកបរដោយបុរស​ម្នាក់​វ័យប្រមាណជាង៣០ឆ្នាំ បើកតាមបណ្តោយផ្លូវជាតិលេខ៦ ទិសដៅពីកើតទៅលិច​ក្នុងល្បឿន​យ៉ាងលឿន ។
    ពេលមកដល់ចំណុចកើតហេតុដែលជាចំណុចផ្លូវកោង​មិនបន្ថយល្បឿន បួងចង្កូតមិនទាន់ បានជ្រុលទៅបុកឡើងខឿនរង្វង់មូលជ្រោយចង្វារ និងបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់មួយដើម ចំណែក​រថយន្ត​បង្កបានបែកកង់មុខក្រោយខាងឆ្វេងទៅមុខលែងរួច តែសំណាងល្អបង្កឱ្យនរណា​ម្នាក់​រងរបួស​នោះទេ ។
    ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានដែលនៅប្រចាំការក្បែរនោះបានមកអន្តរាគមន៍ភ្លាមៗដល់កន្លែងកើតហេតុ និងបានសហការជាមួយជំនាញធ្វើការវាស់វែង និងស្ទូចយកទៅរក្សាទុកនៅ​ការិយា​ល័យ​ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនាពេលក្រោយ៕

adverise with khmeread

មតិយោបល់