ស្មាតហ្វូនបានក្លាយជាមូលហេតុចម្បងធ្វើឱ្យអ្នករោយភ្នែក។ បើសិនជាអ្នកបានញៀនទៅនឹងស្មាតហ្វូនជាទីស្រឡាញ់របស់អ្នក នោះលទ្ធភាពនឹងធ្វើឱ្យភ្នែករបស់អ្នករោយខ្លាំង និងថែមទាំងអាចធ្វើឱ្យអស់ប្រាក់ច្រើនដើម្បីព្យាបាលថែមទៀត។
មិនថាអ្នកប្រើស្មាតហ្វូន ថេបផ្លេត កុំព្យូទ័រ និងឧបករណ៍ផ្សេងៗទៀត អ្នកនឹងមានបទពិសោធន៍ដូចជាអស់កម្លាំង ស្ងួត ឈឺភ្នែក និងឈឺក្បាល ហើយភ្នែករបស់អ្នកនឹងមើលទៅព្រិលតែម្ដង។
ហើយដើម្បីកាត់បន្ថយផលប៉ះពាល់ភ្នែកពីការប្រើប្រាស់ស្មាតហ្វូនរបស់អ្នកគួរតែ៖
១. បិទភ្នែករបស់អ្នកមួយស្របក់សិន (៣នាទី) មុនពេលចាប់ផ្ដើមបើកស្មាតហ្វូនលេងម្តងទៀត។
២. ប្រើបន្ទះការពារចំណាំងផ្លាត។
៣. ប្រើតិចនិក ២០-២០-២០។ មានន័យថាបិទភ្នែក២០វិនាទី រៀងរាល់ ២០ នាទីម្ដងពេលលេងស្មាតហ្វូន និងដាក់ភ្នែកឆ្ងាយពីអេក្រង់ចម្ងាយ ២០ អ៊ីញ។
៤. ទម្លាក់ពន្លឺស្មាតហ្វូនរបស់អ្នក។
៥. ត្រូវដាក់ Font អក្សរទំហំដែលត្រូវនឹងភ្នែករបស់អ្នក កុំឱ្យតូចពេក ព្រោះការដាក់តូចពេកធ្វើឱ្យអ្នកព្យាយាមសម្លឹងមើលវាខ្លាំង ធ្វើឱ្យមានសម្ពាធលើសាច់ដុំភ្នែក។
៦. ត្រូវប្រើស្មាតហ្វូនរបស់អ្នកក្នុងចម្ងាយពី ១៨ ទៅ ២០ អ៊ីញ៕
