adverise with khmeread 1

ចិត្តវិទូ​សាកលវិទ្យាល័យ Harvard ប្រាប់​ទិ​កនិច​បង្កើន​ភាពជឿជាក់​លើ​ខ្លួនឯង​

    ​មនុស្ស​ដែល​ខ្វះ​ទំនុកចិត្ត​លើ​ខ្លួនឯង ឬ​អៀនប្រៀន​ពី​កំណើត​ភាគច្រើន​ជាម​នុស្ស​ដូចគ្នា ដែល​ចូលចិត្ត​អង្គុយ​ក្រពាត់ដៃ អង្គុយ​ធ្វើខ្លួន​ក្រញង់ និង​ពុំ​ព្រលែង​ដៃជើង​ឱ្យ​លាតសន្ធឹង​នៅពេល​ឈរ​ឬ​អង្គុយ​នោះឡើយ​។ 

​      ចិត្តវិទូ​នៅ​សាកលវិទ្យាល័យ Harvard លោកស្រី Amy Cuddy មាន​ដំបូន្មាន​សាមញ្ញ​មួយ​ដើម្បី​ធ្វើឱ្យ​មនុស្ស​បែបនេះ​មាន​អារម្មណ៍​កាន់តែ​ជឿជាក់​លើ​ខ្លួនឯង និង​លះៗ​ម៉ឺងម៉ាត់​រឹង​តែ​ខ្លាំង​។ 

​    ​លោកស្រី​បណ្ឌិត Cuddy មានមុខមាត់​ល្បីល្បាញ​ក្នុង​កម្មវិធី TED Talk កាលពី​ឆ្នាំ ២០១២ ពេល​គាត់​និយាយ​អំពី​សារៈសំខាន់​នៃ​ភាសា​កាយវិការ​ដើម្បី​បង្កើន​ភាពជឿជាក់ និង​ជោគជ័យ​ក្នុង​កន្លែង​ការងារ និង​ថ្នាក់រៀន​។ 

​    ​ការស្រាវជ្រាវ​របស់លោក​ស្រី រួមជាមួយ​លោកស្រី​បណ្ឌិត Dana Carney បាន​បង្ហាញថា "​កាយវិការ​ដែល​ចាត់​ថា​មាន​ឥទ្ធិពល​ឬ​មានអំណាច​" (​ឧទាហរណ៍ "​ស្ត្រី​មានអំណាច​" គឺ​ត្រូវ​ឈរ​ក្នុង​ជំហរ​លាតជើង​សន្ធឹង​ទូលាយ​ល្អ និង​ដៃ​ច្រត់​ចង្កេះ ឬ កាយវិការ​ខែងរ៉ែង​អង់អាច​ក្លាហាន​ដូច​បុរស ដោយ​ច្រត់​ដៃ​លើ​តុ ជើង​ឈរ​ច្រហោង​) នឹង​ជួយ​ផ្លាស់ប្តូរ​កម្រិត​អ័រម៉ូន​ក្នុង​ខួរក្បាល​តែ​ក្នុង​រយៈពេល ២ នាទី​ប៉ុណ្ណោះ​បន្ទាប់ពី​បញ្ចេញ​កាយវិការ​បែបនេះ ហើយ​វា​នឹងធ្វើ​ឱ្យ​លោក​អ្នកមាន​ភាពជឿជាក់​លើ​ខ្លួនឯង​កាន់តែខ្លាំង មើលទៅ​មានអំណាច​រឹតតែ​ខ្លាំង និង​បាត់​ស្ត្រេ​ស៍​នៅ​ចំពោះមុខ​មនុស្ស​គ្រប់គ្នា​រឹតតែ​ច្រើន​។ 

​    ​ដូច្នេះ​លោកអ្នក​ដែល​ពុំ​សូវ​មាន​ជំនឿ​ជាក់​លើ​ខ្លួនឯង​ក្នុង​ការងារ និង​ការរៀនសូត្រ ជាពិសេស​ពេល​ឡើង​ធ្វើ​បទ​បង្ហាញ និង​មាន​អារម្មណ៍​ភ័យ សូម​អនុវត្តតាម​ក្បួន​ចិត្តសាស្ត្រ​នេះ​សាក​មើលថា​តើ​មានការ​ផ្លាស់ប្តូរ​អ្វីខ្លះ​ក្នុង​ជំនឿ​ជាក់​ផ្ទាល់ខ្លួន​របស់លោក​អ្នក​៕

adverise with khmeread
ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់