adverise with khmeread 1

ត្រដុស​ប៉េងប៉ោះ​លើ​មុខតែ ៣ វិនាទី លោកអ្នក​នឹង​លែង​បារម្ភ​រឿង​ចេញ​មុន​ធំៗ​

    ​មុន​លើ​មុខ​មិន​ត្រឹម​រំខាន​ចិត្ត​ទេ​តែ​ថែមទាំង​ធ្វើឱ្យ​ខូច​សម្រស់​ថែមទៀត​។ ស្បែក​កើតមុន​និង​ឡើង​កន្ទួល​ក្រហម​អាច​បង្ក​ការឈឺចាប់​។ ជំងឺ​ទូទៅ​នេះ​គឺ​កើតឡើង​ដោយសារតែ​ស្ទះ​រន្ធ​ញើស និង​ស្ទះ​ក្រពេញ​ក្នុង​ស្បែ​កមុខ​។​

​     យោងតាម​ការសិក្សា ប៉េងប៉ោះ​ត្រូវបាន​គេ​ប្រើ​សម្រាប់​ជា​ផ្នែក​មួយ​ដើម្បី​ជួយ​សម្អាត​មុន និង​បន្ថយ​ស្នាម​មុន​។ បន្លែ​នេះ​សម្បូរ​ដោយ​វីតាមីន A, C, E, K និង B6​។ វីតាមីន​ទាំងនេះ​ជួយ​ស្បែ​កមាន​ជីវជាតិ និង​មាន​សំណើម ជាហេតុ​ធ្វើឱ្យ​មុន​មិន​ហ៊ាន​កើត​ឡើងលើ​ស្បែក​មុខ​របស់​លោកអ្នក​នោះទេ​។ 

​    ​ក្រៅពីនេះ ប៉េងប៉ោះ​នៅ​ជួយ​រក្សា​តុល្យភាព​កម្រិត​អាស៊ីត pH នៅក្នុង​ស្បែក​របស់​អ្នក​ទៀតផង ដោយ​កាត់បន្ថយ​ឱកាស​កើតមុន​បាន​យ៉ាងច្រើន​។ ប៉េងប៉ោះ​ផ្ទុក​នូវ​អាស៊ីត​មាន​ប្រយោជន៍​មួយ​ប្រភេទ​ឈ្មោះថា Salicylic Acid ដែល​ក្រុមហ៊ុន​គ្រឿងសម្អាង​នានា​តែង​យកមក​ធ្វើជា​គ្រឿងផ្សំ​នៃ​ផលិតផល​របស់ខ្លួន​។ 

​    ​សូម​កាត់​ប៉េងប៉ោះ​ជា​ចំណិត​រួច​យកមក​ត្រដុស​លើ​មុខ​ដែល​ចេញ​មុន​តូចៗ ៣ វិនាទី បន្ទាប់មក​លាង​ទឹក​ចេញ​។ ធ្វើបែបនេះ​រាល់ថ្ងៃ​ដើម្បី​ទប់ស្កាត់​ការវិវឌ្ឍ​ពីមុន​តូច​ទៅមុន​ធំ ដែល​ធ្វើឱ្យ​បាត់បង់​សម្រស់​។ 

​    ​ទោះបី​ប៉េងប៉ោះ​មិន​អាចមាន​ប្រសិទ្ធភាព​ព្យាបាល​មុន​ទាំងស្រុង ប៉ុន្តែ​វា​មាន​ប្រសិទ្ធភាព​ខ្ពស់​ចំពោះ​មុន​តូចៗ​ដែល​ទើបតែ​លេច​ឡើងលើ​មុខ​។ ពេល​ជំងឺ​មុន​ទើបតែ​លេច​លើ​មុខ ត្រូវយក​ប៉េងប៉ោះ​ត្រដុស​លើ​វា ៣ វិនាទី​ជាបន្ទាន់ ដើម្បី​ទប់ស្កាត់​វា​កុំឱ្យ​រីក​ទៅជា​មុន​ធំ​។ ធ្វើបែបនេះ​រាល់ថ្ងៃ លោក​អ្នកនឹង​កាត់បន្ថយ​ឱកាស​នៃ​ការចេញ​មុន​លើ​មុខ​បាន​យ៉ាងច្រើន​៕

adverise with khmeread
ប្រភព៖ ហ៊ែ​ល​ស៊ី​ឡាយ​អាយ​ឌា​

អ្នកនឹងចូលចិត្ត

មតិយោបល់