adverise with khmeread Untitled 1

អង្គុយ​ធ្វើការ​សុខៗ​ស្រាប់តែ​ឈឺក្បាល​ប្រកាំង សូម​យក​សំបកចេក​បិត​លើ​ថ្ងាស​!

    ​ប្រសិនបើ​លោកអ្នក​ធ្លាប់​ឆ្លងកាត់​ការឈឺ​ក្បាល​ប្រកាំង លោកអ្នក​ច្បាស់​ជា​ដឹង​ហើយ​ថា​វា​គួរឱ្យខ្លាច​បែបណា​។ អាកា​រៈ​ឈឺក្បាល​ប្រកាំង​តែង​អម​មក​ជាមួយនឹង​ការ​ក្អួតចង្អោ និង​ស្រៀវ​ភ្នែក​ពេល​ប៉ះ​នឹង​ពន្លឺ​ភ្លឺ​ខ្លាំង​និង​ពិបាក​ទ្រាំ​ពេលឮ​សំឡេង​ខ្លាំង​។ 

​    ​ទោះបី​មូលហេតុ​នៃ​ជំងឺ​ប្រកាំង​នៅតែ​មិនទាន់​កំណត់​ច្បាស់លាស់ ប៉ុន្តែ​មនុស្ស​ដែល​ឧស្សាហ៍​ឈឺក្បាល​ប្រកាំង​ច្បាស់​ជា​ដឹងថា​វា​បណ្តាលមកពី​អ្វី​។ វា​អាច​បង្កឡើង​ដោយសារតែ​បម្រែបម្រួល​អ័រម៉ូន ស្ត្រេ​ស៍ ការ​ប៉ះ​នឹង​ពន្លឺ​ថ្ងៃ ឬ ការឡើង​សីតុណ្ហភាព​ក្តៅ​ខ្លាំងពេក​។  

​    ​ប្រសិនបើ​លោកអ្នក​នៅ​សុខៗ​ស្រាប់តែ​កើត​ជំងឺ​ប្រកាំង​បែបនេះ សូម​អនុវត្តតាម​វិធី​ខាងក្រោម​៖

​    ​ដាក់​ដុំ​ទឹកកក​ត្រាប់​លើ​សំបកចេក រួច​បិត​ពីលើ​ថ្ងាស ក្បាល និង​ក ដើម្បី​សម្រាល​ការឈឺចាប់ ដែល​បង្កឡើង​ពី​ជំងឺ​ប្រកាំង​។ សំបកចេក​ផ្តល់​អត្ថប្រយោជន៍​ក្នុងការ​កម្ចាត់រោគ​ប្រកាំ​ង​ដោយសារ​ស្បែក​ស្រូបយក​ជាតិ​ប៉ូ​តា​ស្យ៉ូ​ម​ពី​សំបកចេក​៕

adverise with khmeread
ប្រភព៖ ម៉ា​យ​ឡាយ​ស្តាយ​

អ្នកនឹងចូលចិត្ត

មតិយោបល់