adverise with khmeread Aae4fe98 369a 4a04 823c a4098d37767e

រថយន្ត​បើក​លឿន​បុក​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់​(​មាន​វីដេអូ​)

        ភ្នំពេញ ៖ រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​ចំនួន​៤​ផ្ទាំង​បាន​រង​ការខូចខាត ដោយសារតែ​រថយន្ត​ម៉ាក​សូ​ណា​តា បើក​លឿន​រេ​ចង្កូត​បុក​រះ តែសំណាងល្អដែល​មិន​បង្ក​គ្រោះថ្នាក់​ដល់​អ្នកដំណើរ ហើយ​ព្យាយាម​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន។​

        ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ ​និង​២០​នាទី​រំលង​អា​ធ្រា​ត ឈានចូល​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​មុខ​ផ្សា​រឡាក់​គី តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន។​

        ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ​បានឱ្យដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​បុរស​ម្នាក់​ទំនងជា​ស្រវឹងស្រា​បាន​បើករថយន្ត​ម៉ាក​សូ​ណា​តា ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AG-9240 បើកបរ​តាម​បណ្តោយ​ផ្លូវ​ព្រះសីហនុ ទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន។​

        ពេលមកដល់​ចំណុចកើតហេតុ​បាន​រេ​ចង្កូត​បុក​រះ​រនាំង​ដែក​ពុះ​ចែក​ទ្រូងផ្លូវ​បាក់​អស់​៤​កង់ ហើយ​ព្យាយាម​បើក​រត់​តែ​ត្រូវ​សមត្ថកិច្ច​ឃាត់​បាន ចំណែក​រថយន្ត​បង្ក​ដាច់​កាឡេ​កង់​មុខ​ខាងឆ្វេង។​

        ក្រោយមក​សមត្ថកិច្ច​មូល​ដ្ឋា​ន​បាន​ចុះមក​ធ្វើការ​វាស់វែង និង​យក​រថយន្ត​ទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​នាពេល​ក្រោយ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់