adverise with khmeread 387608b3 5cd3 427f 8f83 a1bb4598f4ec

ស្រវឹងស្រា​បើក​ម៉ូតូ​លឿន​គេច​ពី​រថយន្ត​ដួល​បោក​ថ្នល់​របួសធ្ងន់​(​មាន​វីដេអូ​)

    ភ្នំពេញ ​៖ បុរស​ស្រវឹង​ម្នាក់​ជិះ​ម៉ូតូ​បោះពួយ​យ៉ាង​លឿន គេច​រថយន្ត​បើក​បញ្ច្រាស់ទិស​គ្នា​បណ្តាលឱ្យ​ដួល​រងរបួស​ធ្ងន់ បង្កឱ្យមាន​ការភ្ញាក់ផ្អើល​កាលពី​វេ​ល​ម៉ោង៧​ និង​៤០ នាទី​យប់​ថ្ងៃទី៩ ​ខែឧសភា ​ឆ្នាំ២០១៦ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣​ស្ថិត​ក្នុងភូមិក្រាំង​ដូន​ទៃ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ជនរងគ្រោះ​មិនត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ​ភេទ​ប្រុស​ អាយុ​ប្រហែល​៣០​ឆ្នាំ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ហុងដា​អាយ​ខន ពណ៌​ផ្កាឈូក​លាយ​ទឹកក្រូច ពាក់​ស្លាក​លេខ កំពត 1O- 2104 រងរបួស​បែក​មុខមាត់ សន្លប់​នៅ​ហ្នឹង​កន្លែង។ ចំណែក​រថយន្ត​បង្ករ​ម៉ាក ហ៊ី​យ៉ាន់​ដាយ ពណ៌​លឿង មិន​ស្គាល់​ស្លាក​លេខ បាន​បើក​រត់គេច​បាត់។​

    តាម​សាក្សី​នៅ​កន្លែងកើតហេតុ​ឱ្យដឹងថា ដំបូង​គេ​បានឃើញ​ជនរងគ្រោះ​ជិះ​ម៉ូតូ​តែ​​ម្នាក់​ឯង​ក្នុង​ល្បឿន​លឿន​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣។​

    ពេលមកដល់​ចំណុចកើតហេតុ​រថយន្ត​បង្ករ​ ដែល​ធ្វើដំណើរ​បញ្ច្រាស់​ទិ​ស​គ្នា​បាន​បត់​ស្តាំ​ភ្លាមៗ ធ្វើឱ្យ​ម៉ូតូ​ជនរងគ្រោះ​ចាប់​ហ្វ្រាំង​មិនទាន់​ដួល​របួស​ខ្លួនឯង​ទៅ។​

    ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ត្រូវ​រថយន្ត​របស់​អង្គភាព ៧១១ ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​លោកសង្ឃ ឯ​ម៉ូតូ​ត្រូវ​បងប្អូន​ជនរងគ្រោះ​ធ្វើការ​ធានា​យកទៅ​ផ្ទះ​វិញ៕​

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់