adverise with khmeread Illustration photo shows

ខ្មាន់កាំភ្លើងបាញ់សម្លាប់មនុស្ស ១០ នាក់ក្នុងថ្ងៃបោះឆ្នោតប្រធានាធិបតីនៅហ្វីលីពីន

​    ​ប៉ូលិស​បាន​និយាយថា មនុស្ស​យ៉ាងតិចណាស់​ចំនួន​១០​នាក់ ត្រូវបាន​សម្លាប់​នៅ​ទូទាំងប្រទេស​ហ្វីលីពីន ដោយសារ​អំពើហិង្សា​ក្នុង​ថ្ងៃ​បោះឆ្នោត​កាលពី​ថ្ងៃ​ចន្ទ  នៅពេលដែល​ជនប្រដាប់អាវុធ​មួយក្រុម​បាន​វាយប្រហារ​លើ​ស្ថានីយបោះឆ្នោត និង​ស្ទាក់​វាយប្រហារ​លើ​រថយន្ត ព្រមទាំង​បាន​ប្លន់​យក​ម៉ាស៊ីន​រាប់​សន្លឹកឆ្នោត​ជាច្រើន​គ្រឿង​។​

​    ​ទោះ​យ៉ាងនេះ​ក្តី ក្រុម​អាជ្ញាធរ​បានចាត់ទុក​អំ​ពើ​ហ្សា​នេះ​ថា​ជាហេតុ​ការណ៍​ដោយឡែក​ហើយ​ថា​ការបោះឆ្នោត​ជាទូទៅ ដែល​គេ​ឃើញ​ប្រជាជន​រាប់លាន​នាក់​ទៅ​បោះឆ្នោត​នោះបាន​ប្រព្រឹត្តទៅ​ជាធម្មតា​។​

​    ​ប៉ូលិស​ជាង​១០០.០០០​នាក់​ត្រូវបាន​ដាក់ពង្រាយ​ដើម្បី​ការពារ​សន្តិសុខ​នៅតាម​ស្ថានីយបោះឆ្នោត​នៅ​ទូទាំងប្រទេស​នេះ​។ លោក Rowena Guanzon មន្ត្រីជាន់ខ្ពស់​ទទួលបន្ទុក​កិច្ចការ​បោះឆ្នោត​បាន​និយាយថា អំពើហិង្សា​នេះ​នឹងមិន​ប៉ះពាល់​លទ្ធផល​បោះឆ្នោត​នោះទេ​។ 

​    ​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​២​នាក់​និង​ស្ត្រី​២​នាក់​ជាមួយនឹង​អាវុធ​ច្រើន​ដើម បន្ទាប់ពី​មានការ​បាញ់ប្រហារ​នៅ​ទីប្រជុំជន Lagayan  ភាគ​ខាងជើង​នៃ​ទីក្រុង​ម៉ានីល​៕

 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់