adverise with khmeread 16de3431 9941 43a6 b580 264c324b798b

រថយន្ត​២​គ្រឿង​ត្រូវ​ជន​មិន​ស្គាល់មុខ​ដុតបំផ្លាញ​ក្នុង​ចម្ការកៅស៊ូ​

    រតនគិរី ៖ រថយន្ត​២គ្រឿង​ត្រូវ​ជន​មន​ស្គាល់មុខ​ដុតបំផ្លាញ នៅ​ថ្ងៃទី០៨ ខែឧសភា​ ឆ្នាំ​២០១៦ វេលា​ម៉ោង១១​យប់​នៅ​ចំណុច​ចម្ការ​កៅ​ស៊ូ១០០ ហត្ថ ស្ថិត​ក្នុងភូមិតា​អង​ប៉ុក ឃុំតា​អង​ ស្រុកកូន​មុំ ខេត្តរតនគិរី។​

    ប៉ូលិស​និយាយថា ម្ចាស់​ចម្ការ​ឈ្មោះ ទុយ ស៊ឺ​វិល ភេទប្រុស អាយុ៥៨ឆ្នាំ ​ជនជាតិខ្មែរ​ ​មុខ​របរពន្ធដា​ខេត្តរតនគិរី រស់នៅ​ភូមិ៤ សង្កាត់​កាចា​ញ ក្រុងបាន​លុង និង​មេការ​ប្រចាំ​នៅ​ចំកា​រ​០២នាក់​ ទី​១-​ឈ្មោះ សុន ហេ​ ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិតា​អង​ប៉ុក ឃុំ​តា​អង ស្រុក កូន​មុំ និង​ទី​២-​ឈ្មោះ ចាន់ ដា​រ៉ា ​ភេទប្រុស អាយុ​៤៩ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅ​ភូមិតា​អង​ប៉ុក ឃុំ​តា​អង ស្រុកកូន​មុំ។​

    ប៉ូលិស​បន្តថា សម្ភារៈ​ខូចខាត ទី១-រថយន្ត​ម៉ាក​នីសា​ន់​មួយ​បាំង​កន្លះ ពណ៌​ក្រហម​ស្លាក​លេខ ភ្នំពេញ 2Q-0266(​ខូចខាត​ទាំងស្រុង​)​និងទី២-រថយន្ត​ម៉ា​កតា​កូ​ម៉ា​មួយ​បាំង​កន្លះ ពណ៌​ស្លែ​ស្លាក​លេខ ភ្នំពេញ 2V-5956។​

    បច្ចុប្បន្ន​កម្លាំង​ជំនាញ និងកម្លាំង​អធិការ កំពុងធ្វើការ​ស្រាវជ្រាវ​តាម​និតិ​វិធី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់