Index

ប៉ូលិសប៉ុស្តិ៍បឹងទំពុនឃាត់ខ្លួនជនសង្ស័យ ជាមុខសញ្ញាលួចម៉ូតូ២នាក់

   ភ្នំពេញ ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ត្រូវបានប៉ូលិសប៉ុស្តិ៍បឹងទំពុនឃាត់ខ្លួនបាន២នាក់ កាលពីវេលា​ម៉ោង១០និង៣០នាទីយប់ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចក្រោយស្ថានីយ៍បូម​ទឹកបឹងទំពុន ស្ថិតក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
    ប៉ូលិសបានឱ្យដឹងថា នៅមុនពេលកើតហេតុកម្លាំងល្បាតប្រមាណជា៤ទៅ៥នាក់ បាននឹង​កំពុង​ជិះល្បាតនៅក្នុងមូលដ្ឋាន។ ខណ:មកដល់ចំណុចផ្លូវចូលវត្តដំបូកខ្ពស់ ក៏បានប្រទះឃើញជន​សង្ស័យ​២នាក់ ដែលជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដែលកម្លាំង​សមត្ថកិច្ច​កំពុង​តែស្វែងរកតាមចាប់ខ្លួន ។
    នៅពេលដែលឃើញសមត្ថកិច្ចគេក៏បាន​ជិះម៉ូតូរត់គេចខ្លួន ប៉ុន្តែត្រូវបានកម្លាំងសមត្ថកិច្ច ដេញតាមចាប់តាំងពីចំណុចខាងលើរហូតដល់ចំណុចក្រោយស្ថានីយ៍បូម​ទឹកបឹងទំពុន ក៏ឃាត់ខ្លួនបានម្នាក់ភ្លាមៗ ហើយម្នាក់ទៀតបានលោតចូលក្នុងប្រឡាយទឹកស្អុយគេចខ្លួនបាត់ ។​
    សមត្ថកិច្ចបន្តថា បន្ទាប់ពីឃាត់ខ្លួនបានម្នាក់ កម្លាំងក៏បានធ្វើការរុករកជនសង្ស័យម្នាក់ទៀត អស់រយ:ពេលជា​ច្រើនម៉ោង ហើយក៏បានប្រទះឃើញជនសង្ស័យម្នាក់ទៀត រួចក៏ឃាត់ខ្លួនតែម្តង ។
   បច្បុប្បន្នជនសង្ស័យទាំង២នាក់ខាងលើត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកទៅសួរនាំនៅបុស្តិ៍នគរបាលបឹងទំពុនដើម្បីធ្វើការសួរនាំ រួចកសាងសំណុំរឿងដើម្បីចាត់ការទៅតាមផ្លូវច្បាប់ ។
    សមត្ថកិច្ចបញ្ជាក់ថា ជនសង្ស័យទាំង២នាក់ដែលឃាត់ខ្លួនបានខាងលើនេះ គឺជាមុខសញ្ញាលួចម៉ូតូយ៉ាងសកម្មនៅក្នុងរាជធានីភ្នំពេញ ដែលសមត្ថកិច្ចកំពុងស្វែងរកតាមចាប់ខ្លួន ៕

មតិយោបល់