adverise with khmeread 4aea73cc e813 4b49 b440 b69d0e46e281

ឃាត់​ជនជាតិ​យួន​២​នាក់​ជួញ​ថ្នាំញៀន​

     កណ្តាល ៖ ប៉ូលិស​ស្រុក​ពញាឮ​ បានធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ករណី​ជួញដូរ​ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​នា​ថ្ងៃទី​០៩​ ខែឧសភា​ ឆ្នាំ២០១៦ វេលា​ម៉ោង​៥ ​និង​៤០​នាទី​យប់​នៅ​ចំណុច​ផ្លូវលំ​ក្នុងភូមិ​ពោធិ​តូច​ ឃុំ​វិ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​។​

     ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​០២​នាក់ ត្រូបានឃាត់ខ្លួន​ទី១-​ឈ្មោះ ​ផាម ធី​ភឿ​ង ភេទ​ស្រី ​អាយុ​៣៣​ឆ្នាំ ជនជាតិ​វៀតណាម​ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​កើតហេតុ​(​ជួញដូរ​)​និងទី​២-​ឈ្មោះ ​ង៉ូ​ យ៉ាង​ហុង ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម​ មុខរបរ​ជាងទង មាន​ទីលំនៅ​ភូមិ​សង្វរ ឃុំ​កំពង់​លួង ស្រុក​ពញាឮ ខេត្តកណ្តាល​(​ប្រើប្រាស់​)។​

     ប៉ូលិស​បន្តថា វត្ថុតាង​ចាប់យក ​៖​ ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន (​ម៉ា​ទឹកកក​Ice) ចំនួន​០៣​កញ្ចប់​តូច​ និង​លុយ​០២​រយ​រៀល​សំរាប់​ខ្ចប់​ថ្នាំ។​

     ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​កំលាំង​ប៉ុស្តិ៍​បានចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់ខ្លួន​ក៏​ បានឃើញ​មុខសញ្ញា​សង្ស័យ​ខាងលើ​កំពង់​ធ្វើ​សកម្មភាព​ជួញដូរ​គ្រឿងញៀន​នៅ​​​ចំណុច​ខាងលើ​ពេលនោះ​កម្លាំង​របស់​យើង​ឃើញ​ជនសង្ស័យ​ខាងលើ​កំពុង​ធ្វើ​សកម្ម​ភាព​​នៅ​ម្តុំ​កើតហេតុ​ខាងលើ​ពេលនោះ​កម្លាំង​ជំនាញ​យុត្តិធម៌​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍​ចុះបង្ក្រាប​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​០២​ម្នាក់​ និង​វត្ថុតាង​បញ្ជូនមក​អធិការ​រដ្ឋា​ន​ប៉ូលិស​ស្រុក​ពញាឮ​ដើម្បី​សួរនាំ និង​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់