adverise with khmeread 1

​អតីត​ខ្សែប្រយុទ្ធ Bayern ប្រាប់ថា គាត់​ប៊ិះ​តែ​នឹង​វ៉ៃ​គ្នា​ជាមួយ​លោក Van Gaal

    ​ខ្សែប្រយុទ្ធ​វ័យ​ចំណាស់ Luca Toni បាន​លាតត្រដាង​ឱ្យដឹងថា គាត់​និង​គ្រូបង្វឹក Manchester United បច្ចុប្បន្ន​លោក Louis van Gaal ស្ទើរ​ប៉ះ​ទ​ង្កិ​ច​គ្នា​នៅពេលដែល​គាត់​លេង​ក្រោម​ការគ្រប់គ្រង​របស់​គ្រូ​សញ្ជាតិ​ហូ​ឡង់​រូបនេះ​នៅ​ក្លឹប Bayern Munich​។​

​    ​ខ្សែប្រយុទ្ធ​ក្រុម Hellas Verona វ័យ ៣៨ ឆ្នាំ​រូបនេះ នឹង​ចូលនិវត្តន៍​នៅ​ចុងរដូវ​កាល​នេះ​បន្ទាប់ពី​ចំណាយពេល​ទាត់​បាល់​អាជីព​អស់​រយៈពេល ២២ ឆ្នាំ​។​

​    ​គាត់​បាន​និយាយ​ក្រោយ​ជ័យជម្នះ ២-១ ទៅ​ក្រុម​ជើងឯក​លី​ក​កំពូល​អ៊ីតាលី Juventus កាលពី​ថ្ងៃអាទិត្យ​ថា "​កាលពី​អតីតកាល ខ្ញុំ​មានការ​យល់ច្រឡំ​អាក្រក់​ជាច្រើន​ជាមួយ​លោក Van Gaal នៅពេលដែល​ខ្ញុំ​លេង​ឱ្យ Bayern Munich​។ ហើយ​បន្ទាប់មក យើង​ប៊ិះ​តែ​នឹង​វ៉ៃ​គ្នា​ទៀតផង​"​។​

​    ​បច្ចុប្បន្ន ក្រុម Hellas Verona ដែល​ស្ថិតនៅ​លេខ ២០ បាន​ជ្រុះ​ចេញពី​ក្របខ័ណ្ឌ Serie A ដោយ​ស្វ័យប្រវត្តិ បន្ទាប់ពី​ធ្វើបាន​ត្រឹម ២៨ ពិន្ទុ​ពី​ការប្រកួត​ចំនួន ៣៧ ប្រកួត​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់