adverise with khmeread 1

​លោក Michel Platini ចុះ​ចេញពី​តំណែង​ប្រធាន UEFA

    ​ប្រធាន​សហព័ន្ធ​បាល់ទាត់​អឺរ៉ុប​លោក Michel Platini បាន​ចុះ​ចេញពី​តំណែង​បន្ទាប់ពី​បរាជ័យ​ក្នុង​ការឱ្យ​តុលា​ការដក​បម្រាម​ពី​សកម្មភាព​បាល់ទាត់​ចំនួន​ប្រាំ​មួយឆ្នាំ​។​

​    ​លោក Platini និង​អតីត​ប្រធាន​សហព័ន្ធ​បាល់ទាត់​ពិភពលោក លោក Sepp Blatter ត្រូវបាន​គេ​ចាប់កំហុស​ជុំវិញ​ការរំលោភបំពាន​ក្រមសីលធម៌​ជុំវិញ "​ការទូទាត់​មិន​ស្មោះត្រង់​" ចំនួន ២ លាន​ដុល្លារ ដែលជា​ការបង្ក្រាប​អំពើពុករលួយ​ដ៏​ធំ​នៅក្នុង​ពិភព​បាល់ទាត់​។​

​    ​ទោះជា​យ៉ាងនេះ​ក្តី តុលាការ​ដោះស្រាយ​បញ្ហា​កីឡា បានសម្រេច​ចិត្ត​បន្ថយ​បម្រាម​របស់​ពួកគេ​មក​ត្រឹម​បួន​ឆ្នាំ​។ អ្នក​ទាំងពីរ​ត្រូវបាន​បន្ថយ​ចំនួន​បម្រាម​ដោយ​គណៈកម្មការ​បណ្តឹង​ឧទ្ធរណ៍ FIFA ពី​ប្រាំបី​ឆ្នាំ​មក​ត្រឹម​បួន​ឆ្នាំ​។​

​    ​បុរស​សញ្ជាតិ​បារាំង​រូបនេះ​បានប្រកាស​ចុះ​ចេញពី​តំណែង​បន្ទាប់ពី​សវនាការ ព្រមទាំង​លះបង់​តំណែង​ជា​ប្រធាន FIFA ដែល​កំពុង​ស្ថិតក្នុង​ដំណើរការ​។​

​    ​លោក Platini បាន​នាំ​ករណី​របស់គាត់​ទៅ​តុលាការ​ដោះស្រាយ​បញ្ហា​កីឡា​ដើម្បីឱ្យ​បម្រាម​របស់គាត់​ត្រូវបាន​ផ្លាស់ប្តូរ​តាមផ្លូវ​ច្បាប់ ប៉ុន្តែ​ចៅក្រម​ទាំងបី​រូប​បាន​និយាយថា "​ការទូទាត់​នោះ​មិន​សមស្រប​តាមច្បាប់​ឡើយ​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់