adverise with khmeread 1

Liverpool ដក Jose Enrique ចេញពី​ក្លឹប​បានសម្រេច​

​    ​ខ្សែការពារ​ស្លាប​ឆ្វេង​សញ្ជាតិ​អេ​ស្ប៉ា​ញ កីឡាករ Jose Enrique ត្រូវបាន​ដកចេញ​ពី​ក្លឹប​ហង្ស​ក្រហម Liverpool មុន​កុងត្រា ដើម្បី​អនុញ្ញាតឱ្យ​គាត់​ស្វែងរក​ទ្រនំ​ថ្មី បន្ទាប់ពី​ចំណាយពេល​ប្រាំ​ឆ្នាំ​នៅ​ទឹកដី Anfield​។​

​    ​Enrique បានបង្ហាញ​ខ្លួន​ចំនួន ៩៩ លើក​ឱ្យ​ក្លឹប បន្ទាប់ពី​ចូលរួម​ពី​ក្លឹប Newcastle ក្នុងតម្លៃ ៦ លាន​ផោន​ក្នុង​ឆ្នាំ ២០១១​។​

​    ​កាលពី​រដូវ​កាល​មុន គាត់​បានបង្ហាញ​ខ្លួន​ចំនួន​ប្រាំបួន​ប្រកួត​និង​បាន​បង្ហាញខ្លួន​ក្រោម​ការបញ្ជា​របស់លោក Jurgen Klopp ចំនួន​បី​លើក​ក្នុង​ការប្រកួត FA Cup​។​

​    ​Enrique ធ្លាប់ជា​ជម្រើស​ដំបូង​របស់លោក Kenny Dalglish និង​លោក Brendan Rodgers ប៉ុន្តែ​អាជីព​របស់គាត់​បាន​សាប​រលត់​បន្តិច​ម្តងៗ ដោយសារ​បញ្ហា​របួស​ជាច្រើនលើក​ជាច្រើន​សារ​កាលពី​បី​រដូវ​កាល​មុន​។​

​    ​គាត់​បាន​ជួប​ការលំបាក​ក្នុងការ​ដណ្តើម​កន្លែងរ​បស់​គាត់​មកវិញ នៅពេលដែល​ក្លឹប​បាន​ទិញ​កីឡាករ Alberto Moreno ពី​ក្រុម Sevilla កាលពី​រដូវ​កាល​មុន​៕

 

adverise with khmeread
ប្រភព៖ Eurosport

មតិយោបល់