adverise with khmeread 1

Andy Murray ផ្តាច់ទំនាក់ទំនង​ជាមួយ​គ្រូបង្វឹក​របស់ខ្លួន​

​    ​កីឡាករ​វាយ​តេ​ន្នី​ស​លំដាប់​លេខ​បី​ពិភពលោក Andy Murray បាន​ចែកផ្លូវ​ជាមួយ​គ្រូបង្វឹក​របស់ខ្លួន​គឺ​អ្នកស្រី Amelie Mauresmo បន្ទាប់ពី​ចំណាយពេល​ជាមួយគ្នា​បាន​ពីរ​ឆ្នាំ​។​

​    ​អ្នកស្រី​បាន​និយាយថា ការធ្វើដំណើរ​ដើម្បី​ចូលរួម​កម្មវិធី​ធំៗ​ជុំវិញ​ពិភពលោក​ជាមួយ​កីឡាករ​វាយ​តេ​ន្នី​សលេខ​មួយ​របស់​ចក្រភព​អង់គ្លេស បាន​ជួប​ការ​ប្រឈម​ជាច្រើន​។​

​    ​អ្នកស្រី Mauresmo បាន​ជំនួស​លោក Ivan Lendl ជា​គ្រូ​ជំនួយ​របស់ Murray បន្ទាប់ពី​បុរស​សញ្ជាតិ​ឆែក​រូបនេះ​បាន​ជួយ​តារា​វាយ​តេ​ន្នី​ស​ដើមកំណើត​ស្កុ​តឡែ​ន​រូបនេះ​ឈ្នះ​កម្មវិធី US Open កាលពី​ឆ្នាំ ២០១២ និង Wimbledon ក្នុង​ឆ្នាំ ២០១៣៕

 

adverise with khmeread
ប្រភព៖ Eurosport

មតិយោបល់