adverise with khmeread 1

​មានការ​អះអាងថា John Terry នឹង​ប្រកប​អាជីព​នៅក្នុង​ប្រទេស​ចិន​ជាមួយ​កុងត្រា​មួយឆ្នាំ ១២ លាន​ផោន​

​    ​ប្រធាន​ក្រុម​តោ​ខៀវ Chelsea កីឡាករ John Terry ត្រៀម​ក្លាយជា​កីឡាករ​ដែល​រកប្រាក់​ចំណូល​ច្រើន​ម្នាក់​ក្នុង​ពិភពលោក ដោយ​ផ្ទេរ​ទៅកាន់​ប្រទេស​ចិន​ក្នុង​កុងត្រា​មួយឆ្នាំ ១២ លាន​ផោន​។​

​    ​ខ្សែការពារ​កណ្តា​លវ័យ ៣៥ ឆ្នាំ​រូបនេះ នឹង​ផុត​កិច្ចសន្យា​នៅ​ទឹកដី Stamford Bridge រដូវក្តៅ​នេះ ហើយ​គាត់​ក៏​ហាក់ដូច​នឹងមិន​ត្រូវបាន​ត​កុងត្រា​ដោយ​គ្រូបង្វឹក​ថ្មី​លោក Antonio Conte នោះដែរ​។​

​    ​បើ​យោងតាម​សារព័ត៌មាន The Sun បានឱ្យដឹងថា Terry នឹង​ផ្ទេរ​ទៅ​ក្របខ័ណ្ឌ Chinese Super League នាពេលខាងមុខ​។ ក្រុមបាល់ទាត់​នៅ​ប្រទេស​ចិន​នឹង​ព្រម​ស្នើ​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​បន្ទាប់ពី​ប្រទេស​ចិន​បាន​ចំណាយ​ប្រាក់​យ៉ាងច្រើន​សន្ធឹកសន្ធាប់​លើ​កីឡាករ​លំដាប់ថ្នាក់​ពិភពលោក​នាពេល​កន្លងមក​។​

​    ​អតីត​គ្រូ​ជម្រើសជាតិ​អង់គ្លេស​លោក Sven-Goran Eriksson ចង់បាន​ខ្សែការពារ​រូបនេះ​នៅ​ក្លឹប Shanghai SIPG ហើយ​អតីត​គ្រូបង្វឹក Chelsea លោក Phil Scolari ក៏បាន​ទាក់ទង​គាត់​ឱ្យចូល​រួមជាមួយ​ក្រុម​យក្ស​នៅ​អាស៊ី Guangzhou Evergrande ដែរ​៕

adverise with khmeread
ប្រភព៖ The Sun

មតិយោបល់