adverise with khmeread D22501b7 cb3a 483f 904f 8c2d284d4c28

ឃាត់​បុរស​២​នាក់​ជួញ​ថ្នាំញៀន​

    ត្បូងឃ្មុំ ៖ កម្លាំង​ជំនាញ​ប៉ូលិស​ស្រុក​ត្បូងឃ្មុំ បានធ្វើការ​ស៊ើបអង្កេតស្រាវជ្រាវ និង​បង្ក្រាប​ករណី ​រក្សាទុក ជួញដូរ​ ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ដោយបាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ចំនួន០២​នាក់​នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ វេលា​ម៉ោង១៥ និង១៥​នាទី នៅ​ចំណុច​ផ្ទះ​ឈ្មោះ សំ ដុះ រស់នៅភូមិ​ជប់​ទី​១ ឃុំ​ជប់ ស្រុក​-​ខេត្ត​ត្បូងឃ្មុំ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ទី១-​ឈ្មោះ សំ ដុះ ភេទ​ប្រុស អាយុ ៣៩​ឆ្នាំ និងទី២-​ឈ្មោះ សំ ឌី ភេទ​ប្រុស អាយុ១៦​ឆ្នាំ ទាំងពីរ​នាក់​រស់នៅភូមិ​ជប់​ទី​១ ឃុំ​ជប់ ស្រុក​ខេត្ត​ត្បូង​។​

    សមត្ថកិច្ច​ធ្វើការ​បង្ក្រាប​ខណៈពេល​ជនសង្ស័យ​កំពុង​ធ្វើ​សកម្មភាព​ដោះដូរ​ថ្នាំញៀន​នៅក្នុង​ផ្ទះ និង​ដក​ហូ​ត​បាន​ម្សៅ​ក្រាម​ពណ៌​ស​សង្ស័យ​ជា​ថ្នាំញៀន បាន​ចំនួន ៦២​កញ្ចប់ (​ធំ០៣​កញ្ចប់ និង​តូច៥៩​កញ្ចប់​) ឧបករណ៍ប្រើប្រាស់ និង​វេច​ខ្ចប់​គ្រឿងញៀន​មួយចំនួន​៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់