adverise with khmeread 25c5033800000578 3581745 image m 31 1462832421584

សេ​ឡេ​ណា ហ្គោ​ម៉េ​ស គ្រវាត់ចោល​ក្រដាស​របស់​អ្នកគាំទ្រ ដែល​សរសេរថា "​រៀបការ​ជាមួយ​ចា​ស្ទី​ន​ទៅ​"

    ​សេ​ឡេ​ណា ហ្គោ​ម៉េ​ស មិនមែនជា​របស់​ចា​ស្ទី​ន​ទៀត​ទេ​។ តារាចម្រៀង​វ័យ ២៣ ឆ្នាំ​រូបនេះ​បាន​បោះចោល​ក្រដាស​របស់​អ្នកគាំទ្រ​ដែល​សរសេរថា "​រៀបការ​ជាមួយ​ចា​ស្ទី​ន​ទៅ​" អំឡុងពេល​កំពុង​ច្រៀង​ក្នុងការ​ប្រគុំ​តន្ត្រី Revival Tour របស់​នាង​កាលពី​យប់​ថ្ងៃអាទិត្យ​។​

​    ​វីដេអូ​លើ Twitter របស់​អ្នកគាំទ្រ តារាចម្រៀង​រូបនេះ​ត្រូវបាន​អ្នក​ថត​វីដេអូ​ថត​សកម្មភាព​បាន​ក្នុងចំណោម​ទស្សនិកជន មុនពេល​នាង​បោះ​ក្រដាស​នោះ​ចោល​។​

​    ​វា​ហាក់បីដូចជា​អ្នកគាំទ្រ​ផ្កាប់មុខ​របស់​នាង​មិនអាច​ទទួលយក​ចំពោះ​ការបែកបាក់​គ្នា​រវាង​ពួកគេ​ទាំងពីរ​។​

​    ​អ្នក​ផុស​វីដេអូ​ដដែល​បាន​សរសេរ​សារ​មួយ​លើ​វីដេអូ​នោះ​ថា "​សេ​ឡេ​ណា ហ្គោ​ម៉េ​សបាន​ឈ្លី​ក្រដាស​ដែល​ប្អូនស្រី​ខ្ញុំ​សរសេរ​ជាហេតុ​ធ្វើឱ្យ​ខ្ញុំ​យំ​"៕

 

adverise with khmeread
ប្រភព៖ dailymail

អ្នកនឹងចូលចិត្ត

មតិយោបល់