1

Messi ថា គ្មាន​នរណាម្នាក់​នៅ Barcelona ចង់ឱ្យ Real Madrid ឈ្នះ​ពាន​នោះឡើយ​

​    ​ខ្សែប្រយុទ្ធ​មុត​ស្រួច​របស់ Barcelona កីឡាករ Lionel Messi សង្ឃឹមថា ក្រុម Real Madrid នឹង​ចាញ់​នៅ​វគ្ក​ផ្តាច់ព្រ័ត្រ Champions League ក្រោម​ថ្វី​ជើង Atletico Madrid​។​

​    ​Messi បាន​ប្រាប់ ESPN ថា "​ច្បាស់​ណាស់​ថា មនុស្ស​នៅ Barcelona មិន​ចង់ឱ្យ Real Madrid ឈ្នះ​អ្វី​ឡើយ​។ Barcelona នឹង​សប្បាយចិត្ត​ប្រសិនបើ Atletico បំបាក់​ពួកគេ​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ Champions League"​។​

​    ​គាត់​បាន​បន្តថា "​អ្វីដែល Atletico បានធ្វើ​កន្លងមក គឺ​ពិតជា​អស្ចារ្យ​ខ្លាំងណាស់​! វា​មិន​ងាយស្រួល​ឡើយ​ដើម្បី​បំបាក់​ពួកគេ​។ ពួកគេ​ជា​ក្រុម​ដ៏​រឹង​មួយ​ហើយ​លោក Diego ស័ក្តិសម​នឹង​ទទួល​ការគោរព​ចំពោះ​ការលេង​របស់​ពួកគេ​"៕

ប្រភព៖ ESPN

មតិយោបល់