adverise with khmeread Index

កម្មករសំណង់ម្នាក់គាំងបេះដូង ស្លាប់នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែង

     ភ្នំពេញ ៖ បុរសជាកម្មករសំណង់ម្នាក់ ទើបតែត្រឡប់មកពីស្រុកកំណើត មកធ្វើការវិញបានកន្លះថ្ងៃ ហើយបានគាំងបេះដូងស្លាប់ នៅក្នុងការដ្ឋានសំណង់ផ្ទះល្វែងមួយកន្លែងនៅខាងត្បូងវត្តទួលសុភាឃួន ស្ថិតក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ បង្កអោយភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥  ។
    ជនរងគ្រោះមានឈ្មោះ កែ សារឿន អាយុ ៣៧ឆ្នាំ មានស្រុកកំណើតភូមិត្រពាំងក្រពើ ឃំុទឹកហូត ស្រុករលាផ្អៀរ ខេត្តកំពង់ឆ្នាំង និងមានប្រពន្ធឈ្មោះ ថោង សារ៉ាន់ អាយុ ៣៥ មានកូន៤នាក់ប្រុស៣ ស្រី១ ។
     តាមប្រភពពីសាច់ញាតិនៃសព ដែលមកធ្វើកម្មករសំណង់ជាមួយគ្នា បានឲ្យដឹងថា នៅមុនពេលកើតហេតុនៅម៉ោងប្រមាណ ជាង៦ល្ងាច ពួកគាក់បានជួបជំុគ្នា ហូបបាយ ល្ងាចជាមួយគ្នា ។
    លុះពេលហូបរួចជនរងគ្រោះបានទៅអង្គុយលេងនៅលើខ្ចូសដែលគេដាក់ឲ្យអង្គុយលេងនៅក្នុងការដ្ឋានសំណង់ ក្រោយមក ក៏ឮជនរងគ្រោះដកដង្ហើមខុសពីធម្មតា ដល់ពេលពួកគាត់នាំគ្នាទៅមើល បានឃើញជនរងគ្រោះដេកដួល ។លុះពេលលើកជនរងគ្រោះ ទើបដឹងថាជនរងគ្រោះ បានដាច់ខ្យល់ស្លាប់បាត់ទៅហើយ។
   ប្រភពដដែលបានបន្តថា ជនរងគ្រោះគាត់មានជម្ងឺបូសថ្លើម ហើយជនរងគ្រោះ បានសម្រាកពីការងារមួយរយៈមកហើយ ទើបដល់ថ្ងៃកើតហេតុនេះគឺគាត់ទើបតែមក ធ្វើការបានតែកន្លះថ្ងៃប៉ុណ្ណោះ។
   ក្រោយពេលកើតហេតុ សាច់ញាតិបានទូរស័ព្ទប្តឹងប៉ូលីសប៉ុស្តិចោមចៅ និងកម្លាំងជំនាញពិនិត្យ បច្ចេកទេសមកធ្វើការកោសល្យវិច័យ ឃើញថាជនរងគ្រោះបានស្លាប់ ដោយសារខ្យល់គ ពិតប្រាដកមែន ។ ក្រោយពេលពិនិត្យរួច សពត្រូវបានប្រគល់ដោយប្អូនជីដូនមួយជនរងគ្រោះ ដឹកតាមរថយន្តទៅធ្វើបុណ្យតាមប្រពៃណីនៅឯស្រុកកំណើត៕

adverise with khmeread

មតិយោបល់