adverise with khmeread 1

​លោក Van Gaal ខ្លាច Carroll ទម្លាយ​សំណាញ់ Man Utd ក្នុង​រាត្រី​នេះ​

​    ​គ្រូបង្វឹក​បិសាច​ក្រហម Manchester United លោក Louis van Gaal បាន​ទទួលស្គាល់ថា គាត់​ព្រួយបារម្ភ​ថា ខ្សែប្រយុទ្ធ West Ham កីឡាករ Andy Carroll អាចធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​នៅ​ប្រកួត​ចុងក្រោយ​ក្នុង​ទឹកដី Upton Park ក្នុង​រាត្រី​នេះ​។​

​    ​ក្រុម​ញញួរ​ធំ​នឹង​ចាក​ចេញពី​ទឹកដី​របស់​ពួកគេ​បច្ចុប្បន្ន​បន្ទាប់ពី​ការប្រកួត​នេះ ប៉ុន្តែ​ពួកគេ​នឹងធ្វើ​គ្រប់យ៉ាង​ដើម្បី​សងសឹក Man Utd ដែល​បាន​បំបាក់​ពួកគេ​នៅ FA Cup ដោយ​លទ្ធផល ២-១​។​

​    ​លោក Van Gaal បាន​និយាយ​នៅក្នុង​សន្និសីទកាសែត​ថា "​ជាធម្មតា យើង​ជា​ក្រុម​ដែលមាន​មាឌតូច​ជាងគេ​នៅ Premier League ហើយ​យើង​តែងតែមាន​បញ្ហា​ជាមួយ​បាល់​ជ្រុង​។ អ្នក​បានឃើញ​បញ្ហា​ទាំងនេះ​កាលពី​ថ្ងៃ​សៅរ៍​ហើយ ហើយ​យើង​ត្រូវតែ​ដោះស្រាយ​វា​"​។​

​    ​គាត់​បាន​បន្តថា "​ពិតណាស់ ខ្ញុំ​ព្រួយបារម្ភ​ចំពោះ Carroll! ខ្ញុំ​តែងតែ​ប្រជុំ​អំពី​រឿងនេះ​រាល់ថ្ងៃ ហើយ​វា​ត្រូវការ​ពេលវេលា​ជាច្រើន​ដើម្បី​រៀបចំ​វា​ឱ្យបាន​ល្អ​"​។​

​    ​លទ្ធផល ២-២ រវាង​ក្រុម Manchester City និង Arsenal កាលពី​ថ្ងៃអាទិត្យ នឹងធ្វើ​ឱ្យ Man Utd ត្រូវការ​ជ័យជម្នះ​ពីរលើក​ចុងក្រោយ​នេះ​ដើម្បី​មាន​សិទ្ធិ​ប្រកួត​វគ្គ Playoff ក្នុង​ក្របខ័ណ្ឌ Champions League រដូវ​កាល​ក្រោយ​។​

​    ​ហើយ​លោក Van Gaal ជឿថា ក្រុម​របស់គាត់​រៀបចំ​បាន​យ៉ាង​ល្អ​ដើម្បី​ប្រឈមមុខ​នឹង​ពិធី​លា​ពី​ទឹកដី Boleyn Ground របស់ West Ham ដែល​ពោរពេញ​ទៅដោយ​អារម្មណ៍​ស្រណោះ​អាល័យ​កាលពី​ប៉ុន្មាន​សប្តាហ៍​មកនេះ​៕

adverise with khmeread
ប្រភព៖ Goal

មតិយោបល់