adverise with khmeread 1

West Ham ត្រៀម​ដោះ​ទុក្ខ Arsenal បន្ទាប់ពី​ស្នើ​ទិញ​កីឡាករ Theo Walcott

​    ​ក្រុម​ញញួរ​ធំ West Ham នឹង​ស្នើ​ទិញ​ខ្សែប្រយុទ្ធ​កាំភ្លើង​ធំ Arsenal កីឡាករ Theo Walcott ជាមួយនឹង​ការធានា​ជម្រើស​ទីមួយ​ដើម្បី​បញ្ចុះបញ្ចូល​រូបគេ​ឱ្យ​ចាក​ចេញពី​ក្លឹប​នេះ​។​

​    ​West Ham ចង់បាន​ខ្សែប្រយុទ្ធ​ជួរមុខ​បន្ថែម​ដើម្បី​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ក្រោយ ជាមួយ Walcott ព្រមទាំង​កីឡាករ Michy Batshuayi និង Christian Benteke សុទ្ធតែ​ស្ថិតក្នុង​ប​ញ្ចី​ទិញដូរ​។​

​    ​គ្រូបង្វឹក​លោក Slaven Bilic មាន​ចំណាប់អារម្មណ៍​ចំពោះ Walcott ហើយ​កំពុង​ត្រៀម​លុយ​យ៉ាងច្រើន​សន្ធឹកសន្ធាប់​ដើម្បី​ទាញ​កីឡាករ​រូបនេះ​មកកាន់​ទឹកដី​ថ្មី​របស់ West Ham គឺ​កីឡដ្ឋាន Olympic Stadium​។​

​    ​អនាគត​របស់ Walcott នឹង​លើក​យកមក​ពិភាក្សា​នៅ​រដូវក្តៅ​ខាងមុខ បន្ទាប់ពី​បង្ហាញ​ទម្រង់​លេង​អន់​ជាមួយ Arsenal ហើយ​វា​អាចធ្វើឱ្យ​កីឡាករ​ពូកែ​រត់​រូបនេះ​ខកខាន​ពី​ជម្រើសជាតិ​អង់គ្លេស​សម្រាប់​ព្រឹត្តិការណ៍​យ៉ូ​រ៉ូ ២០១៦ ទៀតផង​។​

​    ​Walcott ក៏​ជួប​ការលំបាក​ក្នុងការ​ប្រជែង​ជម្រើស​ទីមួយ​នៅ​ក្លឹប​បច្ចុប្បន្ន​របស់គេ ហើយ​លោក Bilic ត្រៀម​រួចរាល់​ហើយ​ដើម្បី​សង្គ្រោះ​អតីត​ខ្សែប្រយុទ្ធ Southampton រូបនេះ​នូវ​តួនាទី​ដ៏​ជាប់លាប់​មួយ​នៅ​រដូវ​កាល​ក្រោយ​។​

​    ​ប្រភពពី​ក្លឹប West Ham បានឱ្យដឹងថា ពួកគេ​មិនទាន់​ធ្វើ​ការស្នើ​ផ្លូវការ​ណាមួយ​នៅឡើយ​ទេ ប៉ុន្តែ Arsenal នឹង​ស្តាប់​រាល់​ការស្នើ​សម្រាប់​ខ្សែប្រយុទ្ធ​របស់ខ្លួន​៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់