Potosi flooded

ទីក្រុង​លិច​ទឹក​៣០​ឆ្នាំ​លេច​រូបរាង​ជាថ្មី​ដោយសារ​រលក​កម្តៅ El Nino

    ​រលក​កម្តៅ​នេះ​ត្រូវបាន​ផ្សាភ្ជាប់​ជាទូទៅ​បំផុត​ទៅនឹង​ការបង្កើត​ព្រឹត្តិការណ៍​អាកាសធាតុ​ដ៏​បំផ្លាញ ប៉ុន្តែ​នៅ​តំបន់​មួយ​ក្នុង​អាមេរិក​ខាងត្បូង បាតុភូត El Nino មាន​ឥទ្ធិពល​ខុសគ្នា​ទៅវិញ​។​

​    ​ឥឡូវ​មន្ត្រី​ក្នុង​តំបន់​បានចេញ​ផ្សាយ​រូបថត​គួរឱ្យកត់សម្គាល់​ជាច្រើន​បង្ហាញ​ពី​របៀប​ដែល​ទីក្រុង​មួយ​បាន​រំលេច​ខ្លួន​ឡើងវិញ បន្ទាប់ពី​ទីក្រុង​នេះ​លិច​ទឹក​អស់​រយៈពេល ៣០ ឆ្នាំ ដោយសារ​ផលប៉ះពាល់​នៃ​បាតុភូត​រលក​កម្ដៅ El Nino ។​

​    ​ទីក្រុង Potosi ក្នុង​ភាគ​ខាងលិច​រដ្ឋ Tachira ប្រទេស​វ៉េ​ណេ​ស៊ុយ​អេ​ឡា ត្រូវបាន​ពន្លិច​ក្នុង​ទឹក​ដើម្បី​បើកផ្លូវ​បង្កើត​ទំនប់​វា​រី​អគ្គិសនី​ក្នុង​ឆ្នាំ ១៩៨៤​។ មានតែ​កំពូល​ព្រះវិហារ​មួយ​ទេ​ដែល​អាច​មើលឃើញ​នៅលើ​ផ្ទៃ​ទឹក​នេះ​។​

​    ​ប៉ុន្ដែ​ឆ្លងកាត់​គ្រោះរាំងស្ងួត​ប៉ុន្មាន​ឆ្នាំ​មកនេះ ទន្លេ​បាន​រីង​ទឹក​អស់ ហើយ​ទីក្រុង​នេះ​ចាប់ផ្តើម​មើលឃើញ​រូបរាង​ម្ដងទៀត​៕

 

ប្រភព៖ Independent

អ្នកនឹងចូលចិត្ត

មតិយោបល់