adverise with khmeread 1

​សាក​ប្រើ​តិច​និក​នេះ ក្រុម​ម្ខាង ៥ នាក់​របស់​អ្នក​នឹងមិន​ភ្លាត់​គ្រាប់​បាល់​ទៀតឡើយ​

    ​នៅពេលដែល​អ្នក​ចាប់ផ្តើម​ការពារ សុ​ភាវ​គតិ​របស់​អ្នក​នៅពេលនោះ​គឺ​គាបសង្កត់​គូប្រកួត​ដែលមាន​បាល់​។​

​    ​ប៉ុន្តែ​ដោយ​មូលហេតុ​មួយ​នេះហើយ ទើប​អ្នក​គួរតែ​ចុះ​បិទ​ឱ្យ​ពេញមុខ​ទី​ដើម្បីឱ្យ​គូប្រកួត​ភ្លាត់​បាល់​ដោយ​ខ្លួនឯង​។​

​    ​លោក Arsene Wenger បាន​និយាយថា "​ប្រសិនបើ​អ្នកមើល​ការប្រកួត​ម្ខាង ៥ នាក់ គ្រាប់​បាល់​ជាច្រើន​គឺ​កើតចេញពី​ការ​វាយបក​លឿនៗ​"​។ គាត់​បាន​បន្តថា "​ក្រុម​ដែល​គ្រប់គ្រង​បាល់​ច្រើន​លើ​ល​លប់​និង​ប៉ះ​ច្រើន​ជ្រុល​តែង​ទទួលបាន​ជោគជ័យ​តិចតួច​ណាស់​"​។​

​    ​សាក​គិត​មើល៎​? លោក Arsene Wenger និយាយ​ពិតជា​ត្រឹមត្រូវ​ណាស់​!

​    ​អ្នក​មិនគួរ​ភ្លាត់​គ្រាប់​បាល់​ពី​ការរៀបចំ​ក្រុម​យឺតយ៉ាវ​នោះទេ​។​

​    ​ដូច្នេះ ទុកឱ្យ​គូប្រកួត​ដែលមាន​បាល់​លេង​ចុះ​!

​    ​វិធី​នេះ អ្នកនឹង​ផ្តុំ​ក្រុម​របស់​អ្នក​នៅ​ទីតាំង​ពាក់កណ្តាល​តារាង​របស់​អ្នក ហើយ​ស្ថានភាព​ដ៏​អាក្រក់​បំផុត​គឺថា អ្នក​ប្រឈមមុខ​នឹង​កីឡាករ ៤ ទល់ ៤ ព្រោះ​ទីតាំង​ចង្អៀត​មានន័យថា ក្រុម​របស់​អ្នកនឹង​ពិបាក​ក្នុង​ការទម្លាយ​គូប្រកួត​។​
​    ​
​    ​ប្រសិនបើ​អ្នក​គាប​សង្កត់​គូប្រកួត​ជ្រៅ​ពេក ហើយ​ស្រាប់តែ​របូត​បាល់ បន្ទាប់មក​ក្រុម​របស់​អ្នកនឹង​ប្រឈមមុខ​ស្ថានភាព ៣ ទល់នឹង ៣ ដែល​ធ្វើឱ្យ​គូប្រកួត​ងាយ​វាយបក​។​

​    ​ដូច្នេះ គ្រាន់តែ​ឈរ​បិទ​និង​អនុញ្ញាតឱ្យ​គូប្រកួត​បន្ត​ការ​ប៉ះ​ដ៏​សាំ​ត្រប៉ែ​របស់​ពួកគេ​បន្តទៀត​ទៅ​។​

​    ​តោះ​! សាកល្បង​ក្នុង​សប្តាហ៍​នេះ​ទាំងអស់គ្នា​!៕

ប្រភព៖ DreamTeamFC

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់