adverise with khmeread 1

Linda Chung ប្រកាសថា​នាង​មាន​គ​ត៌​នៅ​ទិវា​អ្នក​ម្តាយ​

​    ​Linda Chung បាន​រៀប​ពិធី​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​របស់​នាង Jeremy Leung កាលពី​ឆ្នាំមុន និង​បានធ្វើ​ពិធីជប់លៀង​ចំណងអាពាហ៍ពិពាហ៍​រប​ស់​ពួកគេ​កាលពីដើម​ឆ្នាំនេះ​ផងដែរ​។​

​    ​កាលពី​ថ្ងៃ​ម្សិលមិញ​នាង​បានប្រកាស​ដំណឹង​ដ៏​ពិ​សេសមួយ​ទៅកាន់​បណ្តាញ​សង្គម Weibo និង Instagram ផ្ទាល់​របស់​នាង​។​

​    ​ប្រហែលជា​នាង​បាន​ទន្ទឹងរង់ចាំ​សម្រាប់​ទិវា​អ្នក​ម្តាយ ដែលជា​ឱកាស​ដ៏​ពិ​សេសមួយ​សម្រាប់​ការប្រកាស​ថា​នាង​នឹង​ក្លាយទៅជា​ម្តាយ​គេ​ឆាប់ៗ​នេះ​។​

​    ​នៅក្នុង​នោះ​នាង​បាន​សរសេរ​រ៉ាយរ៉ាប់​ថា "​រីករាយ​ទិវា​ម្តាយ​អ្នក​! ខ្ញុំ​នឹង​បញ្ចូល​រសជាតិ​ជីវិត​ថ្មី​នៃ​ជីវិត​របស់ខ្ញុំ​ដែល​ត្រូវ​ហៅថា​៖ ម្តាយ​។ ខ្ញុំ​ពិតជា​រំភើប ហើយ​ខ្ញុំ​មិនអាច​រង់ចាំ​វា​បានឡើយ​! វា​ពិតជា​អស្ចារ្យ​ខណៈដែល​បេះដូង ២​អាច​លោត​ក្នុងពេល​តែមួយ​។ ខ្ញុំ​ឆ្ងល់​ថា​នឹងមាន​អ្វី​កើតឡើង​សម្រាប់​ទិវា​អ្នក​ម្តាយ​នៅ​ឆ្នាំ​ក្រោយនេះ​"៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់