adverise with khmeread 0

​នារី​សិង្ហ​បុរី​មួយរូប​ផ្លាស់ប្តូរ​ជី​រិត​ដ៏​អស្ចារ្យ បន្ទាប់ពី​ធ្វើការ​ប្រយុទ្ធប្រឆាំង​ជាមួយនឹង​អា​ឡែ​ស៊ី​មុន​ដ៏​អាក្រក់​របស់​នាង​

    ​ដូច​មនុស្ស​ទូទៅ​នៅក្នុង​ពិភពលោក អ្នក​ប្រហែលជា​ធ្លាប់បាន​ឆ្លងកាត់​ជាមួយនឹង​បញ្ហា​ដ៏​អាក្រក់​នៃ​ជំងឺ​អា​ឡែ​ស៊ី​មុន​នៅ​ផ្ទៃមុខ ហើយ​វា​ប្រហែលជា​មិន​ស្រណុក​ក្នុង​ចិត្ត​នោះឡើយ ដែល​ត្រូវ​ទទួលរង​ភាពអាម៉ាស់​ជាមួយ​បញ្ហា​មួយ​នេះ​។​

​    ​យោងតាម​សេចក្តីរាយការណ៍​របស់​វេ​ប​សាយ Plasty Talk បានឱ្យដឹងថា នារី​សិង្ហ​បុរី​ម្នាក់​ដែលមាន​ឈ្មោះ Sherlene Lian បាន​រង​ផលវិបាក​ដ៏​អាក្រក់​មួយ​ជាមួយនឹង​ការ​តទល់​នឹង​បញ្ហា​កើតមុន​ដ៏​ធ្ងន់ធ្ងរ​។​

​    ​ប្រជាជន​ប្រហែល ៨០% ត្រូវបាន​ទទួលរង​នូវ​វិបត្តិ​ជំងឺ​មួយ​នេះដែ​លវា​តែងតែ​វាយប្រហារ​ទៅលើ​មនុស្ស​ដែលមាន​អាយុ​ចន្លោះ​ពី ១១ ទៅ​៣០​ឆ្នាំ​។​


​    ​
​    ​Sherlene បាន​ទទួលរង​បញ្ហា​ដ៏​ធ្ងន់ធ្ងរ​ជាមួយនឹង​ការកើត​មុន​ដ៏​អាក្រក់​នៅ​ចន្លោះ​ភាព​យុ​វ័យ​របស់​នាង ហើយ​នាង​បាន​ស្វែងរក​វិធីសាស្ត្រ​ព្យាបាល​ជាច្រើន​ដើម្បី​ប្រឆាំង​ជាមួយនឹង​បញ្ហា​មួយ​នេះ​។ នាង​ក៏បាន​ប៉ុនប៉ង​លុបបំបាត់​វា​ដោយ​វិធី​ផាត់មុខ​ដូច​អ្វីដែល​មនុស្ស​ទូទៅ​បាន​ផងដែរ​។​

​    ​ទំនុកចិត្ត​របស់​នាង​បាន​ស្រុតចុះ​យ៉ាងគំហុក បន្ទាប់ពី​មិត្តភក្តិ និង​អ្នក​ដែល​ធ្លាប់​ស្គាល់​នាង បានចាប់ផ្តើម​ចាប់អារម្មណ៍​លើ​បញ្ហា​មុន​របស់​នាង ខណៈដែល​នាង​ព្យាយាម​ស្វះ​ស្វែងរក​វិធី​ជាច្រើន​ដែល​អាច​ធ្វើបាន និង​ចំណាយ​ប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ ប៉ុន្តែ​វា​ហាក់ដូចជា​មិនមាន​ប្រសិទ្ធភាព​សម្រាប់​នាង​ទេ​។​

​    ​នាង​អស់សង្ឃឹម​ជាខ្លាំង ហើយ​នាង​បានក្លាយ​ទៅជា​មនុស្ស​ម្នាក់​ដែល​មិន​ចូលចិត្ត​សេពគប់​នរណាម្នាក់​នោះឡើយ និង​មានគំនិត​ស្អប់ខ្ពើម​ការដើរទៅ​ទីសាធារណៈ​។​

​    ​ទោះជា​យ៉ាងណាក្តី ដំណោះស្រាយ​ជា​លើកចុងក្រោយ​ដ៏​ពិសេស​មួយ​បាន​កើតឡើង​ចំពោះ​នាង ដោយ​នាង​បានទទួល​ការព្យាបាល​ជាសះស្បើយ​ពី​វេជ្ជបណ្ឌិត​ឈ្មោះថា Gerard នៅឯ​គ្លីនិក The Clifford Clinic ក្នុងប្រទេស​សិង្ហ​បុរី​។​

​    ​តោះ​ពិនិត្យ​មើលថា​តើ​មានការ​ប្រែប្រួល​អ្វីខ្លះ​ដែល​នាង​ទទួលបាន​ជាមួយនឹង​ការព្យាបាល​ដ៏​ពិសេស​មួយ​នេះ​!៕

adverise with khmeread
ប្រភព៖ Lollipop

មតិយោបល់