adverise with khmeread 848simeibaby

ស្ត្រី​អ្នកបម្រើ​ឥណ្ឌូនេស៊ី​ច្របាច់ក​ក្មេង​តូច​អាយុ ១ ខួប​រហូត​ដាច់ខ្យល់​ស្លាប់​

    ​ស្ត្រី​អ្នកបម្រើ​ឥណ្ឌូនេស៊ី​ម្នាក់​ត្រូវបាន​ចោទប្រកាន់​នៅ​ថ្ងៃ​អង្គារ​នេះ​ពីបទ​មនុស្សឃាត​អ​ចេតនា​ដែល​មិនមាន​ទម្ងន់ទោស​ស្មើនឹង​ករណី​ឃាតកម្ម​លើ​ក្មេងស្រី​តូច​អាយុ​មួយ​ខួប​ដែល​អ្នកបម្រើ​រូបនេះ​មើលថែទាំ​។​

​    ​វេ​ប​សាយ Channel NewsAsia បាន​រាយការណ៍​ថា​អ្នកបម្រើ​ឈ្មោះ Maryani Usman Utar អាយុ​៣០ ឆ្នាំ បាន​ច្របាច់ក​កូនស្រី​ចៅហ្វាយនាយ​ជនជាតិ​ម៉ាឡេស៊ី​រហូតដល់​ស្លាប់​កាលពី​ថ្ងៃទី ៨ ឧសភា នៅ​ចន្លោះ​ម៉ោង ២ ទៀបភ្លឺ​រហូតដល់​ម៉ោង ៧.៣៦ ព្រឹក ក្នុង​អគារ​ផ្ទះល្វែង​ពួកគេ​នៅ Block 225 ផ្លូវ Simei Street 4 ។​

​    ​យោងតាម​ឯកសារ​តុលាការ ស្ត្រី​អ្នកបម្រើ​បាន​បណ្ដាលឱ្យ​ក្មេងស្រី​ស្លាប់ "​ដោយសារ​ច្របាច់​កនាង​មួយ​ទំហឹង​មនុស្ស​ចាស់​រហូតដល់​នាង​តូច​ឈប់​យំ ដោយ​ដឹង​ច្បាស់​ថា​ទង្វើ​បែបនេះ​អាច​បណ្ដាលឱ្យ​នាង​ស្លាប់​បាន​"​។​

​    ​ចៅ​ក្រុម​សង្កាត់​បានទទួល​យក​សំណើ​របស់​រដ្ឋអាជ្ញា ដើម្បី​ស្រាវជ្រាវ​មួយ​សប្ដាហ៍​ទៀត​សម្រាប់​ជនសង្ស័យ​។ ករណី​របស់​ស្ត្រី​អ្នកបម្រើ​នេះ​នឹងត្រូវ​លើកឡើង​ម្ដងទៀត​នៅ​តុលាការ​នៅ​ថ្ងៃទី ១៧ ឧសភា​។​

​    ​ប្រសិនបើ​ត្រូវបាន​ផ្ដន្ទាទោស​ពីបទ​មនុស្សឃាត​ដោយ​អ​ចេតនា​ដែល​មិនមាន​ទម្ងន់ទោស​ស្មើនឹង​ករណី​ឃាតកម្ម ស្ត្រី​អ្នកបម្រើ​រូបនេះ​នឹង​ប្រឈម​ជាប់គុក​១០​ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់​៕​

adverise with khmeread
ប្រភព៖ Asiaone

អ្នកនឹងចូលចិត្ត

មតិយោបល់