adverise with khmeread Index

រថយន្តស៊េរីទំនើបបុករថយន្តតូរីស ត្រង់ចំណុចផ្លូវកែងក្រឡាប់

      ភ្នំពេញ៖ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយបានបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុ និងអ្នកធ្វើដំណើរតាមដងផ្លូវ ដែលបង្កដោយរថយន្តស៊េរីទំនើបបើកក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុករថយន្តទួរីស ត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យក្រឡាប់ផ្ងារជើងឡើង និងរថយន្តទាំងពីរគ្រឿងរងការខូចខាតយ៉ាងដំណំ ។ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៥ នៅតាមបណ្ដោយផ្លូវ១៦៣ កែងផ្លូវ៣៦០(ផ្លូវឡានទឹក) ស្ថិតក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន។
        ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នេះបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតូរីស ពណ៌ខៀវចាស់ ពាក់ស្លាកលេខភ្នំពេញ2C-1042 បើកបរដោយបុរស២នាក់ ទិសដៅពីលិចទៅកើត តាមបណ្ដោយផ្លូវ៣៦០ ។
     ខណ:មកដល់ផ្លូវកែង១៦៣ បានពាក់កណ្ដាលផ្លូវស្រាប់តែមានរថយន្តស៊េរីទំនើបម៉ាកស្ទារេតពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AE-0612 បើកទិសដៅពីជើងទៅត្បួងក្នុងល្បឿនយ៉ាងលឿន ហើយបានមកបុករថយន្តទួរីស ចំកន្ទុយពេញទំហឹងបណ្ដាលឲ្យវិលកន្ទុយជិតមួយជុំនិងបានក្រឡាប់ផ្កាប់ផ្ងាររងការខូចខាតយ៉ាងដំណំ តែសំណាងហើយដែលមិនបណ្ដាលឲ្យបុរសពីរនាក់ក្នុងរថយន្តរងរបួសនោះ រីឯរថយន្តបង្កក៏បានរងការខូចខាតខាងមុខទាំងស្រុងផងដែរ។
        ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់កន្លែងកើតហេតុភ្លាមៗ និងបានឲ្យភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តស៊េរីទំនើបស្ទារេត សងការខូចខាតទៅលើរថយន្តទួរីសទាំងស្រុង ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

adverise with khmeread

មតិយោបល់