adverise with khmeread Fece01e9 aea4 4cfe acd9 3460307d17a1

Lee Jong Suk ក្លាយជា​សមាជិក​របស់​ក្រុមហ៊ុន YG Entertainment

​          ​តារាភាពយន្ត​កូរ៉េ Lee Jong Suk បាន​ក្លាយជា​សមាជិករ​បស់​ក្រុមហ៊ុន YG Entertainment ។​

​​          ​Lee Jong Suk បាន​ក្លាយជា​តារា​ល្បី​នៅ​ប្រទេស​កូរ៉េ​ព្រមទាំង​ទទួលបាន​ការគាំទ្រ​ទូទាំង​អាស៊ី បន្ទាប់ពី​សម្តែង​ក្នុង​ភាពយន្ត​ភាគ​ដូចជា រឿង “I Hear Your Voice” រឿង “Doctor Stranger” និង​រឿង “Pinocchio”​។ ថ្មីៗ​នេះ Lee Jong Suk បាន​ថត​ភាពយន្ត​ភាគ​រឿង “Jade Lover” នៅ​ប្រទេស​ចិន ហើយ​បាន​សម្តែង​រួមជាមួយ​នឹង Han Hyo Joo ក្នុង​រឿង​ភាគ “W”​។​

​​          ​Lee Jong Suk បានចាប់ផ្តើម​បង្កើត​ទីភ្នាក់ងារ​ផ្ទាល់ខ្លួន​កាលពីដើម​ឆ្នាំនេះ​បន្ទាប់ពី​ចាក​ចេញពី​ទីភ្នាក់ងារ​ចាស់ ប៉ុន្តែ​បានសម្រេច​ចូលរួម​ជាមួយ​ក្រុមហ៊ុន YG Entertainment ដូច្នេះ Lee Jong Suk អាច​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការងារ​សម្តែង​។ Lee Jong Suk នឹងចូលរួម​ជាមួយ​តារា​លំដាប់ A ផ្សេងទៀត​ដូចជា Cha Seung Won និង Kang Dong Won នៅ​ទីភ្នាក់ងារ​នេះ​៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់