adverise with khmeread 13183014 971251982989717 1704423783 n

ឃាត់ខ្លួនមន្ត្រីប៉ូលិសពីរនាក់ពាក់ព័ន្ធលើក្លែងត្រា និងសៀវភៅស្នាក់នៅ

​     ភ្នំពេញ​ ៖​ នាយរងប៉ូលិសប៉ុស្តិ៍បឹងទំពុនម្នាក់ និង មន្ត្រីផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ ប៉ូលិស​ខណ្ឌមានជ័យម្នាក់ទៀត បានត្រូវបញ្ជូនកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៩ ឧសភា ២០១៦ ដើម្បីសាកសួរលើករណីក្លែងត្រាធ្វើសៀវភៅ ស្នាក់នៅឲ្យប្រជាពលរដ្ឋក្នុងតម្លៃ៨០ដុល្លារ។

​     លោកនាយរងប៉ូលិសប៉ុស្តិ៍បឹងទំពុនឈ្មោះ កែវ សារ៉ាវុធ និង មន្ត្រីផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ប៉ូលិសខណ្ឌមានជ័យ ឈ្មោះ សួន សុវណ្ណ បានត្រូវសមត្ថកិច្ចប៉ូលិសការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី៧ ខែឧសភា ឆ្នាំ២០១៦។

       ដើមចមដែលនាំឲ្យមានការឃាត់ខ្លួននេះ បានកើតឡើងក្នុងខណៈពេលដែលប្រជាពលរដ្ឋ បានយកសៀវភៅស្នាក់នៅទៅសាលាសង្កាត់ ដើម្បីសុំធ្វើសំបុត្រកំណើត។ ពេលនោះ មន្ត្រីសាលាសង្កាត់ មានការសង្ស័យថា សៀវភៅស្នាក់នៅនេះមានភាពមិនប្រក្រតី ក៏ទំនាក់ទំនងសួរទៅប៉ូលិសខណ្ឌមានជ័យ ទើបដឹងថា "ជាសៀវភៅស្នាក់នៅក្លែងក្លាយ "​។

​     យោងតាមចម្លើយប្រជាពលរដ្ឋរងគ្រោះ សមត្ថកិច្ចបានចុះឃាត់ខ្លួនមនុស្សពីរនាក់ ខាងលើ យកមកសាកសួរ។ ចំពោះមុខសមត្ថកិច្ចមនុស្សទាំងពីរនាក់នេះ បានសារភាពថា ពួកគេបានធ្វើសៀវភៅស្នាក់នៅក្លែងក្លាយនេះ តាំងពីខែធ្នូ ឆ្នាំ២០១៥ មកម្ល៉េះ ពោលគឺឈ្មោះ កែវ សារ៉ាវុធ បានទៅធ្វើត្រា អធិការប៉ូលិសខណ្ឌមានជ័យក្លែង ត្រា បានចុះស្ថិតិក្លែង និង យកសៀវភៅស្នាក់នៅ ដែលមិនទាន់សរសេរ យកមកប្រគល់ឲ្យឈ្មោះ សួន សុវណ្ណ ជាអ្នកសរសេរបំពេញ និងវាយត្រាតែម្តងរួចប្រគល់ទៅ ឲ្យប្រជាពលរដ្ឋក្នុងតម្លៃ៨០ដុល្លារ ក្នុងសៀវភៅស្នាក់នៅមួយ។

​     បច្ចុប្បន្ន ជនសង្ស័យទាំងពីរនាក់នេះ កំពុងស្ថិតក្រោមចំណាត់ការរបស់លោកព្រះរាជអាជ្ញារង សៀង សុខ កំពុងសាកសួរ៕
 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់