adverise with khmeread 7d8437fb 19ae 465f addb 7ebab8c9ffa4

ឃាត់ខ្លួន​ជនសង្ស័យ​៦​នាក់ និង​ថ្នាំញៀន​ចំនួន ៣​កញ្ចប់​

     ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន៦​នាក់ និង​ថ្នាំញៀន​ចំនួន៣​កញ្ចប់​តូច ត្រូវបាន​កម្លាំង​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ​បានធ្វើ​ការឃាត់​ខ្លួន​ជា​បន្តបន្ទាប់ កាលពី​វេលា​ម៉ោង១១​ និង​៤០​នាទី​យប់ ថ្ងៃទី​០៩ ​ខែឧសភា ឆ្នាំ​២០១៦ នៅត្រង់ចំណុច​មុខ​វត្ត​គៀន​ឃ្លាំង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦ ភូមិ​កៀន​ឃ្លាំង សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ។​

     ប៉ូលិស​បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​០៩ ខែឧសភា ឆ្នាំ​២០១៦ កម្លាំង​សមត្ថកិច្ច​បាន​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​អាវុធជាតិផ្ទុះ និង​វាស់​ជាតិ​អាកុល ពេលនោះ ក៏បាន​ប្រទះឃើញ​ជនសង្ស័យ​រួច​ក៏បាន​ធ្វើការ​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ និង​បាន​ដកហូត​ម៉ូតូ​ចំនួន ៣​គ្រឿង ទើប​កម្លាំង​សមត្ថកិច្ច​ចាប់បញ្ជូន​ខ្លួន​មកកាន់​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សួរនាំ។​

     ប៉ូលិស​បន្តថា ជនសង្ស័យ​ចំនួន​៦​នាក់ មានឈ្មោះ​ដូចខាងក្រោម ៖ ទី​១- ឈ្មោះ សុង គីម​ឆាយ ភេទប្រុស អាយុ២៤​ឆ្នាំ មុខរបរ កម្មករ​លើក​ឥ​វ៉ាន់​, ទី​២- ឈ្មោះ ពុំ លីដា ភេទប្រុស អាយុ២៣​ឆ្នាំ មុខរបរលេងភ្លេង​សម័យ បច្ចុប្បន្ន​ស្នាក់នៅ​កោះក្របី សង្កាត់​ព្រែក​ថ្មី ខណ្ឌមានជ័យ​, ទី​៣- ឈ្មោះ រ៉េ​ន ដា​រ៉ា ភេទប្រុស អាយុ១៨​ឆ្នាំ មុខរបរនៅផ្ទះ បច្ចុប្បន្ន​ស្នាក់នៅ​ក្រោយ​សាលា​តិច​ណូ សង្កាត់​បឹងកក់​១ ខណ្ឌទួលគោក​, ទី​៤- ឈ្មោះ សំ ស៊ីណិ​ត ភេទ ប្រុស អាយុ៣៣​ឆ្នាំ មុខរបររត់​ម៉ូតូឌុប បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​លេខ​១២២ ភូមិ​គៀន​ឃ្លាំង សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ​, ទី​៥ -​ឈ្មោះ ធៀ​ម វុទ្ធី ភេទប្រុស អាយុ២២​ឆ្នាំ មុខរបរ ចាក់​ការ៉ូឡា មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​ និង​ទី​៦ -​ឈ្មោះ លី កែវ ភេទប្រុស អាយុ២២​ឆ្នាំ មុខរបរ ធ្វើ​ការ៉ូឡា អ្នក​ទាំង០២ បច្ចុប្បន្ន​ស្នាក់នៅ​ឃ្លាំង​ការ៉ូឡា ជិត​ស្ពាន​លេខ​៣ ក្នុងនោះ សមត្ថកិច្ច​បានធ្វើការ​ដកហូត​នៅ​សំភារៈ​មួយចំនួន​រួមមាន ប្រភេទ​ម៉ា​ទឹកកក​ចំនួន ៣​កញ្ចប់​តូច នឹង​ម៉ូតូ​ចំនួន ៣​គ្រឿង។​

     បច្ចុប្បន្ន​ជនសង្ស័យ​ទាំង០៦​នាក់ ត្រូវបាន​កម្លាំង​សមត្ថកិច្ច​បញ្ជូនទៅ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ជ្រោយចង្វារ ដើម្បី​កសាង​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់៕

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់